សេដ្ឋកិច្ច
តម្លៃមាសធ្លាក់ចុះ ជុំវិញភាពមិនប្រាកដប្រជានៃដំណោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា
តម្លៃហាងឆេងមាសបានធ្លាក់ចុះដល់ ៥៧៧០ ដុល្លារ ក្នុងមួយតម្លឹង នៅថ្ងៃចន្ទនេះ បន្ទាប់ពីហក់ឡើងដល់ជាង ៥៨០០ ដុល្លារ កាលពីចុងសប្ដាហ៍មុន ដោយសារតែភាពមិនប្រាកដប្រជានៃដំណោះស្រាយជម្លោះអាមេរិក-អ៊ីរ៉ង់។

លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities មានប្រសាសន៍នៅថ្ងៃចន្ទ ទី ២០ ខែមេសា ២០២៦នេះថា តម្លៃមាសបើកផ្សារមានការធ្លាក់ចុះខ្លាំងដោយសារភាពតានតឹងរវាងសហរដ្ឋអាមេរិក ជាមួយប្រទេសអ៊ីរ៉ង់។ ច្រកហ័រមូហ្ស ដែលគ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់ មានការបិទខ្ទប់ម្ដងទៀត បន្ទាប់ពីសហរដ្ឋអាមេរិកបានពង្រាយកងនាវាបិទច្រកមុទ្រមួយតង់ទៀត។
កាលពីចុងសប្ដាហ៍មុន ប្រទេសអ៊ីរ៉ង់បានប្រកាសបើកច្រកហ័រមូហ្ស បន្ទាប់ពីមានការចរចាជុំទី១ និងមានបទឈប់បាញ់រវាងអ៊ីស្រាអែល-ហេបូឡា ប៉ុន្តែសហរដ្ឋអាមេរិកបែរជាមិនបើកច្រកទៅវិញ ធ្វើឱ្យអ៊ីរ៉ង់ប្រកាសបិទច្រកនេះឡើងវិញ។

លោក ឡុង សំណាង បញ្ជាក់ថា ប្រសិនបើអាមេរិកនៅតែបន្តគ្របដណ្ដប់ច្រកសមុទ្រហ័រមូស្ស ឬក៏មានបំណងវាយប្រហារអ៊ីរ៉ង់ទៀត តម្លៃមាសនឹងបន្តធ្លាក់ចុះទៀត ដោយសម្ពាធពីតម្លៃប្រេង និងទំនិញកើនឡើង ខណៈប្រាក់ដុល្លារនៅតែដើរតួនាទីសំខាន់។
សម្រាប់តម្លៃមាសក្នុងស្រុកលក់ចេញ នៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៥៨០ ដុល្លារ ក្នុងមួយជី នៅព្រឹកថ្ងៃចន្ទ ទី ២០ មេសា ២០២៦៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


