ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ជំរុញឲ្យមានការគោរពជាសកលចំពោះតួនាទីថាមពលរបស់ខ្លួន ក្រោយអាមេរិកលើកលែងទណ្ឌកម្ម
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កំពុងអំពាវនាវឲ្យមានការគោរពពីអន្តរជាតិចំពោះតួនាទីរបស់រុស្ស៊ីនៅក្នុងទីផ្សារថាមពលសកល បន្ទាប់ពីសហរដ្ឋអាមេរិកបានលើកលែងទណ្ឌកម្មលើប្រេងរបស់ទីក្រុងមូស្គូម្តងទៀត ដើម្បីដោះស្រាយវិបត្តិថាមពលក្នុងអំឡុងពេលជម្លោះនៅមជ្ឈិមបូព៌ា នាំដល់ការបិទច្រកហូរមូសទំាងស្រុង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃទី២០មេសា។

ថ្លែងប្រាប់សន្និសីទប្រចាំថ្ងៃជាមួយអ្នកយកព័ត៌មាន លោក Peskov បាននិយាយថា «រុស្ស៊ីនៅតែជាតួអង្គផ្គត់ផ្គង់ដ៏សំខាន់ និងទទួលខុសត្រូវខ្លាំងនៅក្នុងទីផ្សារថាមពលសកល។ ជាក់ស្ដែង ទីផ្សារកំពុងឆ្លងកាត់ពេលវេលាដ៏លំបាកនៅពេលនេះ ហើយជាការពិតណាស់ បរិមាណរបស់រុស្ស៊ីពិបាកនឹងមើលរំលង ឬមិនអើពើណាស់»។
កាលពីខែមីនា ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានលើកលែងទណ្ឌកម្មលើផលិតផលប្រេង និងប្រេងកាតរបស់រុស្ស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យតម្លៃមានស្ថេរភាព។ វិធានការទាំងនេះត្រូវបានស្ដារឡើងវិញមួយរយៈខ្លី មុនពេលការលើកលែងថ្មីត្រូវបានប្រកាសកាលពីថ្ងៃសុក្រ។
ចលនានេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល ដើម្បីគ្រប់គ្រងតម្លៃថាមពលសកលដែលបានឡើងខ្ពស់ក្នុងអំឡុងពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់។ វាបានកើតឡើងបន្ទាប់ពីប្រទេសនានានៅអាស៊ី ដែលរងទុក្ខដោយសារវិបត្តិថាមពលសកល បានដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោនឲ្យអនុញ្ញាតការផ្គត់ផ្គង់ជំនួសទៅដល់ទីផ្សារ។
ទោះជាបែបនេះក្ដី ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងនៅលើបណ្តាញសង្គមនាប៉ុន្មានថ្ងៃនេះថា ការបន្តបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី បានជំរុញឲ្យមានការយល់ច្រឡំចំពោះថ្នាក់ដឹកនាំរុស្ស៊ីថា ពួកគេអាចបន្តសង្គ្រាមបានទៅមុខទៀត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
លោក ហ្សេលេនស្គី បង្ហាញកង្វល់ដ៏ធំ ក្រោយអាមេរិកបន្ថយទណ្ឌកម្មប្រេងរុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


