ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី បង្ហាញកង្វល់ដ៏ធំ ក្រោយអាមេរិកបន្ថយទណ្ឌកម្មប្រេងរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រេងឆៅ និងផលិតផលប្រេងកាតរបស់ប្រទេសរុស្ស៊ី ដែលរងទណ្ឌកម្មដោយសារតែបើកការវាយប្រហារលើអ៊ុយក្រែនអស់រយៈពេលជាង៤ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន NHK ។
មេដឹកនាំអ៊ុយក្រែន បានសរសេរនៅក្នុងសារប្រព័ន្ធផ្សព្វផ្សាយសង្គមមួយកាលពីថ្ងៃអាទិត្យទី១៩មេសាថា «ការបន្តបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី បានជំរុញឲ្យមានការយល់ច្រឡំចំពោះថ្នាក់ដឹកនាំរុស្ស៊ីថា ពួកគេអាចបន្តសង្គ្រាមបានទៅមុខទៀត»។

លោក ហ្សេលេនស្គី បានព្រមានថា «រាល់ប្រាក់ដុល្លារដែលបានចំណាយសម្រាប់ប្រេងរបស់រុស្ស៊ី គឺជាប្រាក់សម្រាប់សង្គ្រាម ហើយប្រាក់រាប់ពាន់លានដុល្លារដែលពាក់ព័ន្ធ ត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារដ៏សាហាវមកលើប្រទេសអ៊ុយក្រែនជាថ្មី»។
លោកបានបង្ហាញក្ដីកង្វល់បន្ថែមទៀតថា មាននាវាដឹកប្រេងជាង ១១០គ្រឿងដែលដឹកប្រេងរបស់រុស្ស៊ី បានបំពានទណ្ឌកម្មអន្តរជាតិដែលកំពុងស្ថិតនៅលើផ្ទៃសមុទ្រ ដោយដឹកប្រេងឆៅជាង ១២លានតោន ដោយសារតែការបន្ធូរបន្ថយទណ្ឌកម្ម ដែលនោះអាចត្រូវបានលក់ម្តងទៀតដោយគ្មានផលវិបាកអ្វីឡើយ។
ទោះជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី មិនបានលើកឡើងពីសហរដ្ឋអាមេរិកទេ ប៉ុន្តែរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានចេញការលើកលែងទណ្ឌកម្មរយៈពេលមួយខែ ដែលអនុញ្ញាតឲ្យប្រទេសនានាធ្វើប្រតិបត្តិការប្រេងឆៅ និងផលិតផលប្រេងកាតរបស់រុស្ស៊ីដែលកំពុងដឹកជញ្ជូននៅលើសមុទ្រ។
ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មឡើងវិញលើទំនិញទាំងនេះពីមុន បន្ទាប់ពីការលើកលែងដែលខ្លួនបានចេញកាលពីខែមីនាបានផុតកំណត់នៅខែមេសា។ ការលើកលែងនេះកើតឡើងនៅពេលដែលតម្លៃប្រេងឆៅកំពុងកើនឡើងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។
ជាក់ស្ដែង ការបន្ធូរបន្ថយទណ្ឌកម្មចុងក្រោយនេះ ក៏នាំឲ្យមានការជំទាស់ពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលលើកឡើងថា ឥឡូវនេះមិនមែនជាពេលវេលាដើម្បីបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនោះទេ។ សូម្បីតែរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Roland Lescure ក៏បានគូសបញ្ជាក់ថា រុស្ស៊ីមិនត្រូវអនុញ្ញាតឲ្យទទួលបានអត្ថប្រយោជន៍ពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់នោះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
អ៊ីតាលី ស្នើ EU ទិញប្រេង និងឧស្ម័នរុស្ស៊ីឡើងវិញ ចៀសវាង «ការបិទខ្ទប់ថាមពល»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


