Connect with us

ព័ត៌មានអន្ដរជាតិ

ការ​វាយតម្លៃរួម​គ្នា​​ EU-UN ៖ តំបន់​ហ្គាហ្សា​ត្រូវ​ការ​លុយ​ជាង​៧១​ប៊ីលាន ដើម្បី​ស្តារ​

បានផុស

នៅ

យោង​តាម​ការ​វាយ​តម្លៃ​​រួម​គ្នា​របស់​សហភាពអឺរ៉ុបនិង​អង្គការ​សហ​ប្រជាជាតិ​ (EU-UN) ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា តំបន់​ហ្គាហ្សាដែលរងការ​ខូចខាត​ស្ទើរទាំងស្រុង​ដោយសារ​ការវាយប្រហារ​របស់អ៊ីស្រាអែល ​ត្រូវ​ការ​ថវិកាជាង​៧១ប៊ីលាន​ដុល្លារអាមេរិក​សម្រាប់ការស្តារនិង​កសាង​​ហេដ្ឋារចនា​សម្ព័ន្ធ​​​ ក្នុង​រយៈពេលមួយ​ទសវត្សរ៍​ខាង​មុខ។

យោង​តាម​សារព័ត៌មាន The Straits Times ផ្សាយ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦ នៅ​ក្នុងការវាយតម្លៃការខូចខាតនិងតម្រូវការ​ឆាប់​រហ័ស​ក្នុង​តំបន់​ហ្គា​ហ្សា (RDNA) ចុងក្រោយ មាន​អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបនិយាយថា៖ « សង្គ្រាមជាង​ពីរ​ឆ្នាំ​នៅ​ក្នុង​ទឹកដីប៉ាឡេស្ទីន បាន​នាំ​ឱ្យ​មាន​ការបាត់បង់ជីវិត​ដែល​មិនធ្លាប់មានពីមុនមក និងមានវិបត្តិមនុស្ស​ធម៌​ដ៏មហន្តរាយបំផុត​​»។

ផ្ទះ​ជនស៊ីវិល​នៅ​តំបន់​ហ្គាហ្សា។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយតម្លៃនេះ ​សហការ​ជាមួយធនាគារពិភព​លោក(World Bank) ហើយ​លើក​ឡើង​​ថា​៖ « តម្រូវការស្តារនិងការកសាង​តំន់​ហ្គាហ្សា​ឡើងវិញ ​ប៉ាន់ប្រមាណ​ថា​ត្រូវ​ការ​លុយ​ជាង​ ៧១.៤ ប៊ីលាន​ដុល្លារ​អាមេរិក»។

គួរ​បញ្ជាក់​ថា​ នៅ​តំបន់ហ្គាហ្សាភាគច្រើនមាន​ សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀត ត្រូវបានបំផ្លាញចោល​ដោយការវាយលុករបស់​យោធាអ៊ីស្រាអែល បន្ទាប់​ពីការវាយប្រហាររបស់​ហាម៉ាស​​មិនធ្លាប់​មានពីមុន​មក​ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។

ការវាយតម្លៃចុងក្រោយកំណត់ថា តំបន់​ហ្គាហ្សា​ត្រូវការថវិកាចំនួន ២៦.៣ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល ១៨ខែដំបូង ដើម្បីស្តារ​សេវាកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និង​ស្តារសេដ្ឋកិច្ចឡើងវិញ​។

សេចក្តីថ្លែងការណ៍រួម​មួយលើក​ឡើងថា៖ « ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ មាន​ទឹក​លុយ​ចំនួន ៣៥.២ប៊ីលានដុល្លារអាមេរិក ដោយការខាត​បង់​ផ្នែកសេដ្ឋកិច្ចនិងសង្គម​មានចំនួន ២២.៧ប៊ីលាន​ដុល្លារអាមេរិក»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម