Connect with us

សន្តិសុខសង្គម

នគរបាលស្រុកគិរីវង់ ស្រាវជ្រាវឃាត់ខ្លួនក្រុមមុខសញ្ញាលួចសកម្ម ៣នាក់ ក្រោយធ្វើសកម្មភាពគាស់តូបលក់ខោអាវក្នុងផ្សារទន្លាប់

បានផុស

នៅ

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានស្រាវជ្រាវ និងឈានដល់កាលឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៣នាក់ ដែលជាមុខសញ្ញាសកម្មលក្រោយធ្វើសកម្មភាពកាត់ដំបូលតូបស័ង្កសីលួចយកខាវអាវរបស់អាជីវករមួយចំនួនធំក្នុងផ្សារទន្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការឃាត់ក្រុមជនសង្ស័យនេះ​ធ្វើឡើងក្រោយពីកម្លាំងជំនាញបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះជាម្ចាស់តូបឈ្មោះ សុទ្ធ ឆលីហ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ខោអាវ រស់នៅភូមិកំពង់ថ្មី ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្រុមជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សៀង សុខហឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាមុខសញ្ញាលួចសកម្ម ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារចំនួន០១លើក។ ២.ឈ្មោះ សើ គឹមហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាមុខសញ្ញាលួចសកម្ម ,ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារចំនួន០២លើក។ ៣.ឈ្មោះ រ័ត្ន អូរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាមុខសញ្ញាលួចសកម្ម ,ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារចំនួន០១លើក។

ក្រោយពីឃាត់ខ្លួន ក្រុមជនស្ស័យត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ កសាងសំណុំរឿងបញ្ជូនបន្តដើម្បីអនុវត្តតាមនិតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម