ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ ចេញមុខធានាសន្តិសុខឲ្យតួកគី ក្រោយស្ទាក់មីស៊ីលរបស់អ៊ីរ៉ង់៤គ្រាប់
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានប្រកាសយ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃពុធទី២២មេសាថា សម្ព័ន្ធមិត្ត ណាតូនឹងធ្វើ «អ្វីដែលចាំបាច់ដើម្បីការពារ» ប្រទេសជាសមាជិករបស់ខ្លួន រួមទាំងតួកគីផងដែរ បន្ទាប់ពីបានស្ទាក់ចាប់មីស៊ីលចំនួន៤គ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់ ហើយហោះចូលទៅក្នុងដែនអាកាសតួកគីក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

យោងតាមទីភ្នាក់ងារ alarabiya. លោក Rutte បានប្រាប់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុនអេឡិចត្រូនិកការពារជាតិធំបំផុតនៃប្រទេសតួកគី Aselsan ថា «អ៊ីរ៉ង់កំពុងរីករាលដាលភេរវកម្ម និងភាពវឹកវរ ហើយអ្នកមានអារម្មណ៍បែបនេះយ៉ាងច្បាស់នៅទីនេះក្នុងប្រទេសតួកគី»។
លោកបានមានប្រសាសន៍ថា «ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ណាតូបានស្ទាក់ចាប់មីស៊ីលផ្លោង ដែលបាញ់ទៅកាន់តួកគីពីអ៊ីរ៉ង់ដោយជោគជ័យចំនួនបួនលើក»។ ពេលនេះ ណាតូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការគំរាមកំហែងបែបនេះ ហើយនឹងធ្វើអ្វីដែលចាំបាច់ដើម្បីការពារតួកគី រួមទាំងប្រទេសដទៃទៀត ហើយយើងក៏មិនអាចធ្វើវាតែម្នាក់ឯងបានដែរ»។
ដំណើរទស្សនកិច្ចរបស់លោក Rutte ធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលនៃមេដឹកនាំណាតូ ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុងអង់ការ៉ា (Ankara) នាខែកក្កដាខាងមុខនេះ។ នៅក្នុងនោះផងដែរ លោកបានសរសើរវឌ្ឍនភាពដែលទួកគីសម្រេចបានក្នុងវិស័យការពារជាតិថា «យើងអាចរៀនបានច្រើនពីអ្វីដែលប្រទេសទួរគីកំពុងធ្វើនៅទីនេះ! នេះគឺជាការចាំបាច់ ពីព្រោះយើងរស់នៅក្នុងពិភពលោកដ៏គ្រោះថ្នាក់ជាងនេះ ហើយនោះមានន័យថា យើងត្រូវការការការពារដ៏រឹងមាំ ដើម្បីការពារសន្តិសុខរបស់យើង»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ហេ្សលេនស្គី បារម្ភខ្វះការផ្គត់ផ្គង់ប្រព័ន្ធការពារអាកាសពីអាមេរិក បើជម្លោះនៅអ៊ីរ៉ង់អូសបន្លាយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


