Connect with us

ព័ត៌មានអន្ដរជាតិ

ហេ្សលេនស្គី​ បារម្ភ​​ខ្វះ​ការផ្គត់ផ្គង់​ប្រព័ន្ធការពារអាកាស​​ពីអាមេរិក​ បើជម្លោះនៅអ៊ីរ៉ង់​អូសបន្លាយ​

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្ហាញកង្វល់យ៉ាងខ្លាំងចំពោះស្ថានភាពសន្តិសុខជាតិ ដោយលោកបានលើកឡើងកាលពីថ្ងៃពុធទី២២មេសាថា ប្រសិនបើសង្គ្រាមនៅអ៊ីរ៉ង់បន្តអូសបន្លាយ​​​​រយៈពេលវែង នោះអ៊ុយក្រែននឹងត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់ក្នុងការធានាបាននូវ​​ទទួល​​បាន​​នូវការ​​ផ្គត់​ផ្គង់​​ប្រព័ន្ធមីស៊ីល​​​​ការ​ពារ​​ដែន​អាកាស​​ពីសំណាក់សហរដ្ឋអាមេរិក។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន​​អាមេរិក​ CNN លោក ហ្សេលេនស្គី បាន​លើក​ឡើង​​ថា អ៊ុយក្រែនទទួលបាន​​ប្រព័ន្ធ​មីស៊ីល​បែបនេះក្នុងចំនួនមានកំណត់ ដោយសារតែការផលិតរបស់អាមេរិកមានកំណត់​ដូចគ្នា​ ប៉ុន្តែរហូតមក​ដល់​ពេលនេះ ខ្លួនមិនទាន់ជួបប្រទះការរំខាន​​ពី​ការផ្គត់ផ្គង់​ពី​ខាងភាគី​សហរដ្ឋអាមេរិក​ទេ​​ ឬការផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់នៅឡើយទេ។

លោកបានគូសបញ្ចាក់បន្ថែមទៀតថា អ៊ុយក្រែន​ទទួលបានការ​​ផ្គត់ផ្គង់​អាវុធរបស់អាមេរិកតាមរយៈកម្មវិធី PURL ដែល​ប្រទេស​ក្នុងសម្ព័ន្ធមិត្ត​​ណាតូ អាចផ្តល់ហិរញ្ញប្បទានដល់ការទិញអាវុធសម្រាប់ទីក្រុងកៀវ។ តាមរយៈកម្មវិធីនេះ ​អ៊ុយក្រែន​អាចរួមបញ្ចូលនិងទិញមីស៊ីលប្រឆាំងមីស៊ីលផ្លោងសម្រាប់ប្រព័ន្ធ Patriot និងអាវុធមួយចំនួនទៀត ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់​​អ៊ុយ​​ក្រែន​។

​លោក ហ្សេលេនស្គី បាន​​បន្ត​ថា រហូត​មកដល់​ពេលនេះ​ អ៊ុយក្រែន​មិនមានបញ្ហានេះទេ ជាមួយប្រទេសជិតខាងអឺរ៉ុប​​​ផ្សេង​ទៀត​ ហើយជាការពិតណាស់ ដោយសារបញ្ហាប្រឈមដ៏ធំនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា និងអ៊ីរ៉ង់ កញ្ចប់ទាំងអស់នេះកំពុងតែស្ថិតក្នុងហានិភ័យ​សម្រាប់​អ៊ុយក្រែន​​។

លោក លើក​ឡើង​ថា អាមេរិកបានផ្គត់ផ្គង់ «ត្រឹមតែមួយចំនួនតូចប៉ុណ្ណោះ» ជាក់ស្ដែង យើងមិនមានច្រើនពេកទេ! យើងយល់ពីមូលហេតុ ពីព្រោះការផលិតនៅអាមេរិកមិនធំប៉ុន្មានទេ។ ប៉ុន្តែ បើសង្គ្រាមនៅតែបន្ត ឬបទឈប់បាញ់ត្រូវបានពន្យារពេល នេះនឹងមិនល្អទេ ហើយប្រហែលជាយើងនឹងមានហានិភ័យកាន់តែច្រើនជាមួយនឹងមីស៊ីលប្រឆាំងមីស៊ីលផ្លោង»។

នៅក្នុងសារចុងក្រោយនេះ លោកហ្សេលេនស្គី បានគូសបញ្ចាក់ជាថ្មីម្តងទៀតថា អ៊ុយក្រែនកំពុងផ្តល់ជូនប្រទេសនានានៅមជ្ឈិមបូព៌ានូវចំណេះដឹងដែលខ្លួនទទួលបានក្នុងរយៈពេល៤ឆ្នាំនៃការទប់ទល់នឹងយន្តហោះដ្រូន ដែលដាក់ពង្រាយដោយកងកម្លាំងរុស្ស៊ី ដែលភាគច្រើនត្រូវបានរចនាដោយអ៊ីរ៉ង់។ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាជាមួយអារ៉ាប៊ីសាអូឌីត កាតា និងអារ៉ាប់រួម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

វិមានក្រឹមឡាំង៖ ពូទីន ត្រៀម​ជួប​ហ្សេលេនស្គី ទាល់​តែ​មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម