ព័ត៌មានអន្ដរជាតិ
រដ្ឋមន្រ្តីតួកគី៖ អ៊ីស្រាអែលកំពុងគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខពិភពលោក
រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan លើកឡើងថា ប្រទេសអ៊ីស្រាអែល បានគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខពិភពលោក ព្រមទាំងព្រមានថា ជម្លោះក្នុងតំបន់មជ្ឈិមបូព៌ាដែលកំពុងកើនឡើងបច្ចុប្បន្ន នាំមកនូវផលវិបាកទូទាំងពិភពលោក តម្រូវឱ្យមានការឆ្លើយតបពីអន្តរជាតិរួមគ្នា។
យោងតាមសារព័ត៌មានតួកគី TRT World ផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ថ្លែងនៅសាកលវិទ្យាល័យ Oxford នៅថ្ងៃសុក្រ លោក Fidan រៀបរាប់ថា៖ « ពិភពលោកមិនត្រឹមតែកំពុងឆ្លងកាត់ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូររចនាសម្ព័ន្ធកាន់តែស៊ីជម្រៅ។ អ្វីដែលយើងកំពុងឃើញនៅថ្ងៃនេះមិនមែនជាការផ្លាស់ប្តូរជាប្រពន្ធ័ទេ ប៉ុន្តែវាជាការផ្លាស់ប្តូរមួយដោយឯកឯង»។

លោកអះអាងថា រដ្ឋនានាលែងអាចមានលទ្ធភាពពឹងផ្អែកលើប្រទេសដទៃ ក្នុងការរស់រានមានជីវិតជាយុទ្ធសាស្ត្រទៀតហើយ។
រដ្ឋមន្រ្តីរូបនេះបន្តថា៖ «ប្រទេសនានាលែងអាចផ្ទេរសន្តិសុខ ការទូត ឬការធ្វើការជាយុទ្ធសាស្ត្ររបស់ពួកគេទៅខាងក្រៅបានទៀតហើយ»។
លោក Fidan បានចង្អុលបង្ហាញពីសង្គ្រាមដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ បង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ជាឧទាហរណ៍មួយអំពីរបៀបដែលវិបត្តិក្នុងតំបន់បច្ចុប្បន្ន កំពុងរង្គោះរង្គើដោយផ្ទាល់ទៅលើស្ថិរភាពពិភពលោក។
លោកបន្ថែមថា៖ «ភាពខុសគ្នារវាងវិបត្តិក្នុងតំបន់ និងវិបត្តិសកលពិតជាបានបាត់ទៅហើយ។ អស្ថិរភាពនៅមជ្ឈិមបូព៌ាឥឡូវនេះប៉ះពាល់ដល់វិបុលភាព សន្តិសុខ ស្ថិរភាព និងខ្សែសង្វាក់ផ្គត់ផ្គង់សកល»។
លោកបន្ថែមថា៖ « ការគំរាមកំហែងជាប្រព័ន្ធរបស់អ៊ីស្រាអែលធ្វើឱ្យតំបន់នេះអស្ថិរភាពហួសពីព្រំដែនក្នុងស្រុក ហើយឥឡូវនេះបង្កើតជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខពិភពលោកទៀតផង»។
លោក Fidan សង្កត់ធ្ងន់ថា៖ « សកម្មភាពបែបនេះទាមទារឱ្យមាន ការឆ្លើយតបរួមគ្នាពីសហគមន៍អន្តរជាតិទាំងមូល។ គ្មានប្រទេសណាមួយអាចគ្រប់គ្រងផលវិបាកដោយខ្លួនឯងបានទេ»៕
គួរបញ្ជាក់ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន ព្រមទាំងសម្លាប់មនុស្សក្នុងជួររដ្ឋាភិបាលរបបអ៊ីរ៉ង់ជាបន្តបន្ទាប់ និងឈានដល់បិទច្រកសមុទ្រ Hormuz ប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងសកលយ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


