ព័ត៌មានអន្ដរជាតិ
អាមេរិក ជឿថា លោក ត្រាំ និងមន្ត្រីរដ្ឋបាល គឺជាគោលដៅ នៃការបាញ់ប្រហារ
ព្រឹត្តិការណ៍ដ៏កក្រើកពិភពលោកមួយ បានកើតឡើងកាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ ដោយនោះគឺជា ការបាញ់ប្រហារ អំឡុងពិធីជប់លៀងអ្នកយកព័ត៌មានសេតវិមាន ដែលរៀបចំឡើងនៅសណ្ឋាគារ Washington Hilton ហើយឥឡូវ សហរដ្ឋអាមេរិក លើកឡើងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីរដ្ឋបាល គឺជាគោលដៅ នៃការវាយប្រហារនោះ។

បើតាមការលើកឡើងរបស់អគ្គមេធាវីស្តីទី Todd Blanche, វាអាចទៅរួច ដែលប្រធានាធិបតី និងមន្ត្រីរដ្ឋបាល គឺជាគោលដៅរបស់ខ្មាន់កាំភ្លើង។
យ៉ាងណា លោក Blanche បានថ្លែងប្រាប់ទូរទស្សន៍ NBC News ថា មូលហេតុនៃការវាយប្រហារ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ខណៈផ្នែកឧក្រិដ្ឋកម្មរបស់ FBI និងអង្គភាពប្រឆាំងភេរវកម្ម កំពុងស៊ើបអង្កេតលើហេតុការណ៍នេះ។

ជនសង្ស័យឈ្មោះ Cole Tomas Allen អាយុ ៣១ ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយបើកការបាញ់ប្រហារ នៅជិតប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ អំឡុងពេលព្រឹត្តិការណ៍ ដែលមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ និងអ្នកមុខអ្នកការជាច្រើនរូប។
យោងតាមបណ្តាញសង្គម និងប្រវត្តិការងារ, Allen គឺជាគ្រូបង្រៀន វិស្វករ និងជាអ្នកបង្កើតហ្គេមវីដេអូ ដែលរស់នៅភាគខាងត្បូងរដ្ឋ California។ សារព័ត៌មាន Bloomberg ផ្សាយថា គេបានទិញកាំភ្លើងជាច្រើនដើមដោយស្របច្បាប់ មុនពេលការវាយប្រហារកើតឡើង។

ពាក់ព័ន្ធរឿងនេះដែរ រដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំតំបន់ Columbia គឺលោកស្រី Jeanine Pirro បានឲ្យដឹងថា Allen នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់នៅថ្ងៃចន្ទ រួមមានបទប្រើប្រាស់អាវុធអំឡុងពេលប្រព្រឹត្តបទឧក្រិដ្ឋហិង្សា និងការប្រើអំពើហិង្សា លើមន្ត្រីសហព័ន្ធដោយប្រើអាវុធគ្រោះថ្នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


