Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារ​លោក ត្រាំ នៅ​សេតវិមាន

បានផុស

នៅ

នៅក្នុងហេតុការណ៍ដ៏រន្ធត់ដែលបានកើតឡើងកណ្តាលទីក្រុងវ៉ាស៊ីនតោនយប់មិញនេះ ចំណុចដែលមជ្ឈដ្ឋានទូទៅកំពុងយកចិត្តទុកដាក់បំផុតនោះគឺ ការតាមចាប់ខ្លួនជនបង្កហេតុ។ ភ្លាមៗបន្ទាប់ពីស្នូរផ្ទុះអាវុធបានបន្លឺឡើងនៅក្នុងកម្មវិធីជប់លៀងដ៏ធំរបស់សេតវិមាន កម្លាំងសមត្ថកិច្ចចម្រុះ និងភ្នាក់ងារសម្ងាត់អាមេរិក បានបើកប្រតិបត្តិការយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់យកមកសួរចម្លើយ និងស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចជាស្ថាពរ។

សកម្មភាព​ជម្លៀស​ខ្លួន​លោក ត្រាំ (រូបថត៖ បណ្ដាញ​សង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន Anadolu នាថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២៦ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើសារទៅកាន់សាធារណជនថា ខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួនបានហើយ បន្ទាប់ពីបង្កការភ័យខ្លាចដល់អ្នកចូលរួមជាច្រើននាក់។ លោកបានសង្កត់ធ្ងន់ថា នេះគឺជាជោគជ័យនៃកិច្ចការងារយ៉ាងហ្មត់ចត់របស់ក្រុមសន្តិសុខ ដែលបានឆ្លើយតបទៅនឹងគ្រោះថ្នាក់នេះ ដោយភាពក្លាហានបំផុត។ បច្ចុប្បន្ន ជនសង្ស័យរូបនេះកំពុងស្ថិតក្នុងកណ្តាប់ដៃសមត្ថកិច្ច ដើម្បីធ្វើការស៊ើបអង្កេតបន្តទៅលើមូលហេតុ និងសាវតារនៃករណីបាញ់ប្រហារនេះ។

ទោះបីជាជនសង្ស័យត្រូវបានចាប់ខ្លួនក៏ពិតមែន ប៉ុន្តែខាងភ្នាក់ងារសម្ងាត់នៅមិនទាន់បញ្ចេញព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់បុគ្គលនេះនៅឡើយទេ។ ខណៈពេលដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចកំពុងធ្វើការយ៉ាងហ្មត់ចត់បំផុត ដើម្បីវាយតម្លៃស្ថានភាពជុំវិញកន្លែងកើតហេតុ និងពិនិត្យមើលថា តើមានអ្នករងរបួសកម្រិតណានៅក្នុងហេតុការណ៍ដ៏គួរឲ្យ​តក់ស្លុតមួយនេះ។ ការចាប់ខ្លួនជនសង្ស័យបានយ៉ាងរហ័សបែបនេះ បានជួយសម្រាលការភ័យខ្លាចរបស់ពលរដ្ឋបានមួយកម្រិតធំ ក្នុងខណៈពេលដែលអាជ្ញាធរបន្តនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕

ជន​សង្ស័យ ដែល​ត្រូវ​ចាប់​ខ្លួន (រូបថត៖ បណ្ដាញ​សង្គម)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម