ព័ត៌មានអន្ដរជាតិ
លោក ត្រាំ អះអាងអំពី «កិច្ចសន្ទនាល្អៗ» ជាមួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ឆ្ពោះទៅបញ្ចប់សង្គ្រាម
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាង កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ថា លោកមាន «កិច្ចសន្ទនាល្អៗ» ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក្នុងខណៈពេលដែលលោកមានគោលបំណងដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័តមាន Reuters។

លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធី «The Sunday Briefing» របស់ស្ថានីយទូរទស្សន៍ Fox News ថា៖ «យើងកំពុងធ្វើការលើស្ថានភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយសង្ឃឹមថា យើងនឹងអាចសម្រេចវាបាន [ការបញ្ចប់សង្គ្រាម]»។
លោក បន្តថា «ខ្ញុំពិតជាមានកិច្ចសន្ទនាជាមួយ លោក [ពូទីន] ហើយខ្ញុំក៏មានកិច្ចសន្ទនាជាមួយប្រធានាធិបតី ហ្សេឡេនស្គី ផងដែរ ហើយវាគឺជាកិច្ចសន្ទនាល្អៗ» ដោយលោកមិនបានបញ្ជាក់លម្អិត ថាតើការហៅទូរស័ព្ទជាមួយមេដឹកនាំណាម្នាក់ ត្រូវបានធ្វើឡើងនៅពេលណានោះទេ។
លោក លើកឡើងដែរថា ការស្អប់ខ្ពើមគ្នារវាងលោក ពូទីន និងលោក ហ្សេឡេនស្គី គឺជារឿងដែលមិនសមហេតុផលទាល់តែសោះ។ វាជារឿងឆ្កួតឡប់។ ហើយការស្អប់គឺជាជារឿងអាក្រក់បំផុត។ ការស្អប់គឺជាការរារាំងដ៏អាក្រក់ នៅពេលដែលអ្នកកំពុងព្យាយាមដោះស្រាយបញ្ហាអ្វីមួយ ប៉ុន្តែវានឹងកើតឡើង (ការដោះស្រាយបានដោយសន្តិភាព)។
ទោះជាយ៉ាងណា លោក ត្រាំ ធ្លាប់បានប្តេជ្ញាថានឹងបញ្ចប់សង្គ្រាមដែលបានចាប់ផ្តើមឡើង តាមរយៈការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែបើទោះបីជាលោកបានឈានចូលកាន់តំណែងក្នុងអាណត្តិទីពីរអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ជម្លោះនេះនៅតែបន្តអូសបន្លាយនៅឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


