ព័ត៌មានអន្ដរជាតិ
ព្រឹទ្ធសភាអាមេរិក បោះឆ្នោត ទាត់ចោលការកំណត់អំណាចលោក ត្រាំ លើបញ្ហា គុយបា
ប្រទេសគុយបា ត្រូវបានគេមើលឃើញថា ទំនងជាគោលដៅបន្ទាប់របស់សហរដ្ឋអាមេរិក ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ចេញបញ្ជាឲ្យបើកប្រតិបត្តិការ នៅវ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់។

ដោយមើលឃើញពីស្ថានការណ៍កាន់តែមិនស្រួល ខ្លាចផ្ទុះការវាយប្រហារនៅគុយបាមែននោះ គណបក្សប្រជាធិបតេយ្យ នៃសហរដ្ឋអាមេរិក បានចេញសកម្មភាព ដោយព្យាយាមរារាំង ធ្វើយ៉ាងណា កុំឲ្យលោកត្រាំបានចិត្ត បើកការវាយប្រហារយោធា ដោយគ្មានការខ្លាចរអា។
ដើម្បីទប់ស្កាត់ អ្នកប្រជាធិបតេយ្យ កាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ បានដាក់ចេញសេចក្តីសម្រេចមួយ ឲ្យបោះឆ្នោតនៅព្រឹទ្ធសភា ដើម្បីកំណត់អំណាចរបស់ប្រធានាធិបតី ក្នុងការប្រើប្រាស់កម្លាំងយោធា ដោយគ្មានការអនុញ្ញាតពីសភា។
យ៉ាងណា កិច្ចខិតខំប្រឹងប្រែងនោះ បានទទួលបរាជ័យ ពោលគឺព្រឹទ្ធសភាដែលមានសំឡេងភាគច្រើន នៅខាងគណបក្សសាធារណរដ្ឋ បានបោះឆ្នោតទាត់ចោល ជាមួយសំឡេង ៥១ ទល់នឹង ៤៧។

តាមការផ្សាយរបស់ RT, ហេតុផលចម្បង ដែលឈានដល់ការច្រានចោល សេចក្តីសម្រេចនេះ គឺដោយផ្អែកលើហេតុផលថា មិនទាន់មានសកម្មភាពអរិភាពណាមួយ កំពុងកើតឡើងជាមួយគុយបា នៅឡើយទេ។
ការបោះឆ្នោតនេះកើតឡើង បន្ទាប់ពី ប្រមុខសេតវិមាន បោះសម្ដីថា បន្ទាប់ពីបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់ លោកអាចនឹងបែរមកចាត់ការបញ្ហាគុយបាបន្តទៀត។ លោកត្រាំ បានរិះគន់គុយបាថា ជាប្រទេសដែលដឹកនាំបានយ៉ាងអន់បំផុត ក្នុងរយៈពេលដ៏យូរមកហើយ និងជា «រដ្ឋដែលបរាជ័យ»។
មិនត្រឹមតែត្រឹមសម្ដីទេ អាមេរិកថែមទាំងបានប្រើវិធានការបិទផ្លូវថាមពល និងគំរាមដាក់ពិន័យដល់ប្រទេសណា ដែលហ៊ានលក់ប្រេងឲ្យគុយបាទៀតផង ដែលទង្វើនេះបានធ្វើឲ្យគុយបាធ្លាក់ក្នុងវិបត្តិអគ្គិសនី និងខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


