ព័ត៌មានអន្ដរជាតិ
គុយបាផ្ដាំអាមេរិក៖ «យើងមិនចង់ធ្វើសង្រ្គាមទេ តែបើហ៊ានមក យើងនឹងវាយឲ្យរាប»
ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel កាលពីថ្ងៃព្រហស្បតិ៍ទី១៦មេសា បានផ្ញើសារយ៉ាងម៉ឺងម៉ាត់ទៅកាន់សហរដ្ឋអាមេរិកថា ប្រទេសរបស់លោកមិនចង់បានការឈ្លានពានផ្នែកយោធាណាមួយឡើយ ប៉ុន្តែគុយបាបានត្រៀមខ្លួនរួចជាស្រេចដើម្បីតតាំង ប្រសិនបើសង្រ្គាមជៀសមិនរួច។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន PBS។

មេដឹកនាំគុយបាបានថ្លែងបែបនេះ ក្នុងពិធីខួបលើកទី៦៥នៃបដិវត្តន៍គុយបា ដែលមានមនុស្សចូលរួមរាប់ពាន់នាក់ ដោយលោកបានរំលឹកថា ក្នុងកាលៈទេសៈដ៏លំបាកនេះ គុយបាត្រូវតែត្រៀមខ្លួនឲ្យដូចឆ្នាំ១៩៦១ ដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាងពីខាងក្រៅ។
ការប្រកាសក្ដែងៗនេះបានកើតឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបោះសម្ដីថា បន្ទាប់ពីបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់ លោកអាចនឹងបែរមកចាត់ការបញ្ហាគុយបាបន្តទៀត។ លោកត្រាំ បានរិះគន់គុយបាថា ជាប្រទេសដែលដឹកនាំបានយ៉ាងអន់បំផុតក្នុងរយៈពេលដ៏យូរមកហើយ និងជា «រដ្ឋដែលបរាជ័យ»។ មិនត្រឹមតែត្រឹមសម្ដីទេ អាមេរិកថែមទាំងបានប្រើវិធានការបិទផ្លូវថាមពល និងគំរាមដាក់ពិន័យដល់ប្រទេសណាដែលហ៊ានលក់ប្រេងឲ្យគុយបាទៀតផង ដែលទង្វើនេះបានធ្វើឲ្យគុយបាធ្លាក់ក្នុងវិបត្តិអគ្គិសនី និងខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ។
ឆ្លើយតបនឹងការចោទប្រកាន់របស់អាមេរិក លោកប្រធានាធិបតីគុយបាបានបដិសេធទាំងស្រុងថា គុយបាមិនមែនជារដ្ឋដែលបរាជ័យនោះទេ ប៉ុន្តែគឺជា «រដ្ឋដែលកំពុងរងការឡោមព័ទ្ធ» ពីសង្គ្រាមសេដ្ឋកិច្ចរបស់អាមេរិកទៅវិញទេ។ លោកបានលើកឡើងថា ទោះបីជាមានការគាបសង្កត់យ៉ាងណាក៏ដោយ ក៏គុយបានៅតែអាចឈរជើងបានតាមរយៈប្រព័ន្ធសង្គមនិយម ដែលផ្ដល់ការអប់រំ និងសេវាសាធារណៈដោយសេរីដល់ប្រជាជន។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា គុយបាគឺជាប្រទេសដែលមិនព្រមចុះចាញ់ ហើយនឹងបន្តតស៊ូបង្កើតថ្មីដើម្បីយកឈ្នះលើឧបសគ្គទាំងនេះឲ្យបាន។
បច្ចុប្បន្ន ស្ថានភាពនៅក្នុងប្រទេសគុយបាកំពុងស្ថិតក្នុងភាពដុនដាបខ្លាំង ដែលអ្នកជំនាញខ្លះបារម្ភថាអាចនឹងឈានដល់វិបត្តិមនុស្សធម៌ ដោយសារការដាច់ចរន្តអគ្គិសនីអូសបន្លាយ និងកង្វះស្បៀងអាហារ។ មានសេចក្តីរាយការណ៍ថា ប្រទេសទាំងពីរធ្លាប់បានលួចលាក់ចរចាគ្នាដើម្បីដោះស្រាយភាពតានតឹងនេះ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានលទ្ធផលអ្វីជាដុំកំភួននៅឡើយទេ ខណៈដែលអាមេរិកនៅតែបន្តទាមទារឲ្យគុយបាផ្លាស់ប្តូរប្រព័ន្ធនយោបាយ និងដោះលែងអ្នកទោសនយោបាយជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


