ព័ត៌មានជាតិ
ក្រុមហ៊ុនឧកញ៉ា ម៉ុង ឫទ្ធី សម្រុកសាងសង់រោងចក្រផលិតជី គ្រោងបញ្ចប់ដាក់ឲ្យដំណើរការនៅចុងឆ្នាំនេះ
ក្រុមហ៊ុនអ្នកឧកញ៉ា ម៉ុង ឫទ្ធី កំពុងសម្រុកសាងសង់រោងចក្រផលិតជីសរីរាង្គ ក្រៅពីការវិនិយោគដាំដុះដំណាំកសិឧស្សាហកម្មលើផ្ទៃដីរាប់ម៉ឺនហិកតានៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក លី ឡាវីល នាយកចាត់ការទូទៅផ្នែកចិញ្ចឹមសត្វរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី បានឲ្យដឹងថា គម្រោងសាងសង់រោងចក្រផលិតជីរបស់ក្រុមហ៊ុន គិតមកដល់ពេលនេះវឌ្ឍនភាពការសាងសង់បានប្រមាណ ៣០%។ លោកថា រោងចក្រអាចចាប់ផ្តើមដំណើរការបាននៅត្រីមាសទី ៤ ក្នុងឆ្នាំ ២០២៦ ខាងមុខនេះ។

យ៉ាងណាមិញ លោក លី ឡាវីល មិនបានបញ្ជាក់អំពីសមត្ថភាពផលិតរបស់រោងចក្រ ដែលគ្រោងដាក់ឲ្យដំណើរការនៅចុងឆ្នាំនេះ ដោយលោកគ្រាន់តែបង្ហើបថាជីដែលរោងចក្រផលិតជាប្រភេទជីកំប៉ុស្ត ដែលទាញប្រភពពីលាមកជ្រូក មាន់ ទា និងកាកសំណល់ផ្សេងៗ។
ក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុប បានកំពុងវិនិយោគដាំដុះដំណាំដូងប្រេងលើផ្ទៃដីប្រមាណ ប្រមាណ ១៦ ០០០ ហិកតានៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានបញ្ជាក់ថា ជាង ៣០ ឆ្នាំមកនេះក្រុមហ៊ុនបានចំណាយទុនអស់ប្រមាណ ១២០ លានដុល្លារ លើការវិនិយោគដាំដុះដំណាំដូងប្រេង។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅតំបន់វិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីពេលកន្លងទៅនេះ សេដ្ឋីកសិកម្មដ៏លេចធ្លោរូបនេះបានឲ្យដឹងថា ការវិនិយោគលើដំណាំដូងប្រេងរហូតមកដល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់រកបានផលចំណេញបានវិញនៅឡើយទេ។

អ្នកឧកញ៉ាប្រាប់ថា ការធ្វើជំនួញកសិកម្មសេដ្ឋីៗក្នុងស្រុកមិនហ៊ានប្រថុយដាក់ទុនវិនិយោគនោះទេ ប៉ុន្តែអ្នកឧកញ៉ាមិនរុញរានៅតែបន្តមុខជំនួញដែលអ្នកឧកញ៉ាបានចាប់កវែកកឆ្នាំងពេញមួយជីវិតនេះ។
បើតាមសេដ្ឋីកសិកម្មរូបនេះ ក្រៅពីវិនិយោគដាំដុះដំណាំដូងប្រេង លោកបានធ្វើពិពិធកម្មការវិនិយោគវិស័យកសិឧស្សាហកម្មក្នុងនោះមានការចិញ្ចឹមជ្រូកនាំពូជពីបរទេស ការបង្កើតរោងចក្រផលិតចំណីសត្វ ដែលជួយទិញផលកសិកម្មពីកសិករប្រមាណ ៤០ លានដុល្លារក្នុងមួយឆ្នាំ និងកំពុងវិនិយោគសាងសង់រោងចក្រផលិតជីធម្មជាតិ ដែលមានទីតាំងនៅតំបន់អភិវឌ្ឍសែនជ័យក្នុងខេត្តកំពង់ស្ពឺ។
អ្នកឧកញ៉ាបញ្ជាក់ថា ការវិនិយោគសាងសង់រោងចក្រផលិតជីបន្ថែមនេះ មានគោលបំណងទាញយកសំណល់ចេញពីការចិញ្ចឹមសត្វ និងផលិតផលផ្សេងៗទៅកែច្នៃផលិតជាជីធម្មជាតិសម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋាន និងចែកចាយដល់កសិករប្រើប្រាស់លើផលដំណាំផ្សេងៗ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


