ព័ត៌មានអន្ដរជាតិ
ថៃ បញ្ជូន F-16 ទៅល្បាត កៀក មីយ៉ាន់ម៉ា ព្រោះស្ថានការណ៍ កាន់តែមិនស្រួល
ដោយសារតែមើលឃើញស្ថានកាណ៍ កាន់តែមិនស្រួល និងការប្រយុទ្ធគ្នា ដ៏ក្តៅគគុក នៅខាងមីយ៉ាន់ម៉ា, ថៃ ក៏បានបញ្ជូនយន្តហោះចម្បាំង F-16 ទៅល្បាត ដែនអាកាស នៅជាប់ប្រទេសជិតខាងភាគខាងលិចរបស់ខ្លួន និងតាមដានការវិវឌ្ឍនៃសភាពការណ៍ យ៉ាងយកចិត្តទុកដាក់។

តាមការផ្សាយរបស់ Khaosod, កងទ័ពអាកាសថៃ បានបញ្ជូន F-16 ចំនួន ២គ្រឿង ទៅហោះល្បាតក្នុងដែនអាកាស លើស្រុក Phop Phra នៃខេត្ត Tak ស្របពេលការប្រយុទ្ធគ្នា នៅមីយ៉ាន់ម៉ា រវាងក្រុមឧទ្ទាមការ៉ែន (KNU) និងកងទ័ពរដ្ឋាភិបាលរបស់លោក មីន អ៊ុងឡាំង កាន់តែរាលដាល និងខ្លាំងទៅៗ។
រឿងនេះកើតឡើង បន្ទាប់ពីយន្តហោះចម្បាំង របស់កងទ័ពអាកាសមីយ៉ាន់ម៉ា បើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា ទៅលើមន្ទីរពេទ្យមួយកន្លែងរបស់ KNU។
ក្នុងប្រតិបត្តិការនោះ យន្តហោះចម្បាំងប្រភេទ Yak-130 និង MiG-29 បានទម្លាក់គ្រាប់បែកចំនួន៩គ្រាប់ តម្រង់ទៅលើតំបន់មន្ទីរពេទ្យ និងសហគមន៍ដែលស្ថិតក្នុងក្រុង Bue So រដ្ឋការ៉ែន ដែលមានចម្ងាយត្រឹមតែ ៥០០ម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសថៃ។
ក្នុងនោះ មានគ្រាប់បែកមួយគ្រាប់បានធ្លាក់ទៅលើទឹកដីថៃ ត្រង់តំបន់មាត់ទន្លេ Salween ក្បែរភូមិ Mae Sam Laep ខេត្ត Mae Hong Son។ ការផ្ទុះនៃគ្រាប់បែក បានបង្កឲ្យមានភាពភ័យស្លន់ស្លោដល់ប្រជាពលរដ្ឋថៃដែលរស់នៅក្បែរនោះយ៉ាងខ្លាំង រហូតធ្វើឲ្យពួកគេនាំគ្នារត់ភៀសខ្លួនដើម្បីសុវត្ថិភាព៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


