ព័ត៌មានអន្ដរជាតិ
ខណៈសកលលោកប្រឈមវិបត្តិថាមពល ចិនប្រកាសតំបន់ប្រេងនិងឧស្ម័នថ្មីជាង ២២០ កន្លែង
មន្ត្រីរដ្ឋាភិបាលចិន បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា ចិនបានរកឃើញតំបន់ប្រេងនិងឧស្ម័នថ្មីចំនួន ២២៥កន្លែង ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ជាការជំរុញដ៏មានសក្តានុពលមួយ ខណៈពិភពលោក កំពុងរងការវាយប្រហារដោយក្តីកង្វល់អំពីកង្វះខាតថាមពល។ នេះបើយោងតាមសារព័ត៌មាន Global Times ផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ។
ក្រសួងធនធានធម្មជាតិចិន បានឲ្យដឹងថា ក្នុងចំណោមទីតាំងដែលទើបរកឃើញថ្មីទាំងនោះ មានតំបន់ប្រេងចំនួន១៣ មានបរិមាណជាង ១០០លានតោន និងតំបន់ឧស្ម័នចំនួន២៦ មានឧស្ម័នបម្រុងលើសពី ១០០ពាន់លានម៉ែត្រគូប។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងធនធានធម្មជាតិ មិនបានបញ្ជាក់ថា ធនធានឥន្ធនៈហ្វូស៊ីលប៉ុន្មានមាននាពេលបច្ចុប្បន្នក៏ដោយ ប៉ុន្តែការផលិតឧស្ម័នធម្មជាតិរបស់ប្រទេសនេះអាចកើនឡើងជារៀងរាល់ឆ្នាំ។ ការផលិតប្រេងនៅតែមានស្ថិរភាពជាង ២០០លានតោនក្នុងមួយឆ្នាំៗ ដោយសារតែការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រភពបម្រុងថាមពលដែលទើបរកឃើញថ្មី។
មន្ត្រីទីក្រុងប៉េកាំង បានសន្យាថា នឹងការពារសន្តិសុខថាមពលរបស់ប្រទេសនេះយ៉ាងម៉ឺងម៉ាត់ និងជំរុញនៃការរុករកប្រេងនិងឧស្ម័នបន្ថែមទៀត។
ក្រសួង បានសង្កត់ធ្ងន់ថា ខ្លួនបានវិនិយោគលុយជាង ៦៦ប៊ីលានដុល្លារ ដើម្បីបង្កើនទុនបម្រុងប្រេងឆៅនិងឧស្ម័នធម្មជាតិទ្វេដងរបស់ប្រទេសចិន បើប្រៀបធៀបទៅនឹងមួយទសវត្សរ៍មុន។
ចលនានេះកើតឡើង ចំពេលច្រកសមុទ្រ Hormuz បិទ និងស្ទះដល់ការដឹកជញ្ជូនប្រេងរបស់ពិភពលោកនាំឱ្យមានកង្វះខាតថាមពលសកល។
គួរបញ្ជាក់ថា ប្រទេសចិនគឺជាអ្នកនាំចូលថាមពលធំជាងគេបំផុតរបស់ពិភពលោក។ ជាពិសេសនាំចូលប្រេងប្រហែល ១០% ពីប្រទេសអ៊ីរ៉ង់ ប៉ុន្តែរហូតមកដល់ពេលនេះ ចិនកំពុងមានស្ថានភាពល្អប្រសើរ ដោយសារតែការជំរុញការពឹងផ្អែកលើថាមពលដោយខ្លួនឯងរយៈពេលយូរ។
ដោយឡែក មេដឹកនាំចិន លោក ស៊ី ជីនពីង ក្នុងសប្តាហ៍នេះ អំពាវនាវដល់ថ្នាក់ដឹកនាំឱ្យដោះស្រាយបញ្ហាប្រឈម ដោយផលប៉ះពាល់ពីខាងក្រៅ បង្កើនសន្តិសុខថាមពល ការផ្គត់ផ្គង់ធនធាន និងទប់ទល់នឹងភាពមិនប្រាកដប្រជាផ្សេងៗសកលលោក៕
ប្រែសម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


