ព័ត៌មានអន្ដរជាតិ
ថៃ ប្រឈមគ្រោះរាំងស្ងួត ខណៈទឹកទំនប់ធំៗ ធ្លាក់ចុះ ដល់ចំណុចប្រកាសអាសន្ន
ស្ថានភាពខ្វះខាតទឹក នៅក្នុងប្រទេសថៃ កំពុងតែឈានដល់ដំណាក់កាលគួរឲ្យបារម្ភខ្លាំង បន្ទាប់ពីការិយាល័យធនធានទឹកជាតិ បានចេញមុខព្រមានថា ប្រទេសទាំងមូល កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ។

យោងតាមទិន្នន័យចុងក្រោយ ដែលចុះផ្សាយដោយសារព័ត៌មាន Khaosod នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នេះ បរិមាណទឹក ដែលថៃអាចយកមកប្រើប្រាស់បាន នៅទូទាំងប្រទេស មានសល់ត្រឹមតែ ៤១ភាគរយប៉ុណ្ណោះ នៃសមត្ថភាពផ្ទុកសរុប ដែលនេះគឺជាសញ្ញាអាសន្នមួយ សម្រាប់វិស័យកសិកម្ម និងការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។
អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតនោះ គឺតំបន់កណ្តាលនៃប្រទេសថៃ ដែលជាតំបន់ដាំដុះដ៏សំខាន់ បែរជាមានទឹកសល់ត្រឹមតែ ៣៣ភាគរយ ប៉ុណ្ណោះ។ បើពិនិត្យមើលទៅលើស្ថានភាពតាមទំនប់ទឹកធំៗ ក្នុងអាងទន្លេ Chao Phraya វិញ គឺកាន់តែអាក្រក់ទៅទៀត ដោយក្នុងនោះទំនប់ Pasak Jolasid សល់ទឹកប្រើប្រាស់បានត្រឹមតែ ២១ភាគរយ និងទំនប់ Kwae Noi Bamrung Daen មានត្រឹមតែ ៣០ភាគរយ ដែលជាកម្រិតទាបបំផុតមួយមិនធ្លាប់មាន។
ទោះបីជាមានការព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លះៗនៅដើមខែឧសភានេះក៏ដោយ ក៏អ្នកជំនាញ បានបញ្ជាក់ថា វានឹងកើតឡើងតែមួយរយៈខ្លីប៉ុណ្ណោះ។ បន្ទាប់ពីនោះ បរិមាណទឹកភ្លៀងនៅតំបន់ភាគខាងលើ នឹងចាប់ផ្តើមថយចុះវិញ ដែលធ្វើឲ្យការប្រមូលទឹកទុក ក្នុងទំនប់ជួបការលំបាកខ្លាំង។ អាជ្ញាធរថៃ កំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ និងបានអំពាវនាវឲ្យគ្រប់ផ្នែកទាំងអស់ ប្រើប្រាស់ទឹក ដោយសន្សំសំចៃបំផុត ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងកង្វះខាតទឹក ដែលអាចអូសបន្លាយយូរជាងការរំពឹងទុក៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


