ព័ត៌មានជាតិ
អាជ្ញាធរក្រុងដូនកែវ ចុះណែនាំរោងចក្រមួយកន្លែងពាក់ព័ន្ធការដាក់ស្លាកអាជីវកម្ម
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ លោក សោ សុផល អភិបាលរងនៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំមន្ត្រីការិយាល័យជំនាញ ព្រមទាំងអាជ្ញាធរសង្កាត់រកាក្រៅ ចុះពិនិត្យ និងណែនាំការរៀបចំស្លាកសញ្ញាអាជីវកម្ម នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ រ៉ុងហ្វៃ អឹ ភែរឹល (ខេមបូឌា) ដែលមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ក្នុងឱកាសនោះ អាជ្ញាធរក្រុងបានពិនិត្យស្ថានភាពស្លាកសញ្ញារបស់រោងចក្រ និងផ្តល់អនុសាសន៍ឱ្យម្ចាស់អាជីវកម្មយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំស្លាកសញ្ញាឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។

លោក សោ សុផល បានបញ្ជាក់ថា ស្លាកសញ្ញាអាជីវកម្មទាំងអស់ ត្រូវមានអក្សរខ្មែរដាក់នៅខាងលើ និងមានទំហំធំជាងអក្សរបរទេស ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ និងលើកកម្ពស់តម្លៃអក្សរសាស្ត្រខ្មែរ។ ការអនុវត្តតាមគោលការណ៍នេះ គឺជាកាតព្វកិច្ចសម្រាប់គ្រប់អាជីវកម្មដែលប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ អភិបាលរងក្រុងបានសង្កត់ធ្ងន់ថា ការប្រើប្រាស់អក្សរខ្មែរលើស្លាកសញ្ញា មិនត្រឹមតែជាការអនុវត្តតាមច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានងាយស្រួលមើលឃើញ និងយល់ដឹង ព្រមទាំងជួយសម្រួលដល់កម្មករនិយោជិតដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ។

អាជ្ញាធរក្រុងដូនកែវបានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ បន្តអនុវត្តតាមការណែនាំនេះឱ្យបានម៉ឺងម៉ាត់ ដើម្បីរួមចំណែកថែរក្សាអត្តសញ្ញាណជាតិ និងលើកកម្ពស់តម្លៃភាសាខ្មែរ នៅក្នុងវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


