ព័ត៌មានអន្ដរជាតិ
មកស្គាល់ឲ្យច្បាស់នូវមេរោគ Hantavirus ដែលបង្កក្តីបារម្ភថ្មីដល់ពិភពលោក
ពិភពលោកកំពុងតាមដានទាំងខ្វល់ចិត្ត ចំពោះព័ត៌មាន អំពីការផ្ទុះករណីឆ្លងមេរោគ Hantavirus ក្នុងនាវាទេសចរ MV Hondius ដែលបណ្តាលឲ្យមនុស្ស៣នាក់ បាត់បង់ជីវិតរួចហើយ ខណៈបច្ចុប្បន្ន មានអ្នកឆ្លងវីរុសនេះ ចំនួន២ករណី ត្រូវបានបញ្ជាក់លើនាវានោះ។

ពាក់ព័ន្ធរឿងនេះ អង្គការសុខភាពពិភពលោក (WHO) ក៏បង្ហាញក្តីបារម្ភផងដែរ ប៉ុន្តែអំពាវនាវឲ្យគ្រប់គ្នា កុំទាន់ស្លន់ស្លោនិងជ្រួលច្របល់ ព្រោះហានិភ័យឆ្លងរាលដាលទ្រង់ទ្រាយធំ នៅមានកម្រិតទាបនៅឡើយ។
តាមពិតទៅ Hantavirus មិនមែនជាមេរោគថ្មីទេ ពោលគឺវាមានវត្តមាននៅលើភពផែនដី ជាយូរយារណាស់មកហើយ ហើយក៏ធ្លាប់ឆ្លងរាលដាល ក្នុងប្រទេសជាច្រើនផងដែរ។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក (CDC), Hantavirus មានផ្ទុកនៅក្នុងខ្លួនសត្វកណ្តុរ។ ជាទូទៅ ការឆ្លងវីរុសនេះ កើតឡើងនៅពេល មេរោគចេញពីទឹកនោម លាមក ឬទឹកមាត់របស់សត្វកណ្តុរ រួចភាយទៅក្នុងអាកាស ហើយត្រូវមនុស្សដកដង្ហើមស្រូបចូល។
មេរោគនេះអាចបង្កជាជំងឺធ្ងន់ធ្ងរចំនួនពីរប្រភេទ៖
- ទីមួយ រោគសញ្ញាសួតបង្កដោយមេរោគ Hanta (HPS)៖ ជាញឹកញាប់ វាចាប់ផ្ដើមឡើងដោយការអស់កម្លាំង គ្រុនក្ដៅ និងឈឺសាច់ដុំ បន្ទាប់មកមាន ឈឺក្បាល វិលមុខ រងាញាក់ និងបញ្ហាពោះវៀន។ ប្រសិនបើរោគសញ្ញាផ្លូវដង្ហើមវិវឌ្ឍឡើង អត្រាស្លាប់គឺមានប្រហែល ៣៨%។
- ទីពីរ គ្រុនឈាម រួមផ្សំនឹងរោគសញ្ញាតម្រងនោម (HFRS)៖ វាមានសភាពធ្ងន់ធ្ងរជាង ហើយជាចម្បងប៉ះពាល់ដល់ តម្រងនោម។ រោគសញ្ញាបន្ទាប់បន្សំ អាចរួមមាន សម្ពាធឈាមទាប ការហូរឈាមក្នុងខ្លួន និងការខ្សោយតម្រងនោម ស្រួចស្រាវ។
បច្ចុប្បន្ន Hantavirus មិនមានវ៉ាក់សាំងឡើយ ហើយក៏គ្មានថ្នាំព្យាបាលដែរ ប៉ុន្តែអ្នកជំងឺអាចព្យាបាលបាន តាមរយៈរោគសញ្ញាជាក់ស្តែង។
យោងតាម WHO, មានករណីជំងឺ HFRS ប្រមាណ ១៥០ ០០០ ករណី នៅទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ ដែលភាគច្រើនកើតមាននៅអឺរ៉ុប និងអាស៊ី។ ក្នុងចំណោមករណីទាំងនោះ ជាទូទៅច្រើនជាងពាក់កណ្តាល បានកើតឡើងនៅក្នុងប្រទេសចិន។
ដោយឡែក ទិន្នន័យចុងក្រោយបង្អស់ ពីសហរដ្ឋអាមេរិកបង្ហាញថា ចាប់ពីចន្លោះឆ្នាំ ១៩៩៣ ដែលជាពេលចាប់ផ្ដើមការឃ្លាំមើល Hantavirus រហូតដល់ឆ្នាំ ២០២៣, មានអ្នកឆ្លងចំនួន ៨៩០ ករណីនៅក្នុងប្រទេសនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


