សន្តិសុខសង្គម
នគរបាល ០២នាក់ រងរបួសធ្ងន់ស្រាលក្រោយត្រូវជនជាតិចិនម្នាក់ខាំដៃ ក្នុងពេលចុះអន្តរាគមន៍ជូនពលរដ្ឋ
ជនជាតិចិនម្នាក់ ចូលអុកឡុកបំផ្លាញហាងលក់ទំនិញខូចខាតអស់ជាច្រើន ខណៈពេលសមត្ថកិច្ចចុះអន្តរាគមន៍ បែរជាជនជាតិចិនខាងលើ ខាំដៃនគរបាល០២រូប បណ្តាលអោយរងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៦ព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៦ ចំណុចហាងទំនិញ« Smile Mini Marts » តាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នគរបាល ០២នាក់ដែលរងរបួស រួមមានលោកនាយប៉ុស្តិ៍ចាក់អង្រែលើ របួសដាច់សាច់ម្រាមដៃធ្ងន់ និងមន្ត្រីនគរបាលប៉ុស្តិ៍ បណ្ដាលឲ្យរបួសដៃស្រាល។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុមានជនជាតិចិនម្នាក់ ដើរដោះអាវ តាមបណ្តោយផ្លូវជាតិលេខ ២ ខណៈមកដល់ចំណុចហាងលក់ទំនិញខាងលើ ក៏បានដើរចូលទៅអុកឡុក និងបំផ្លាញទំនិញ និងឥវ៉ាន់ ហើយថែមទាំងទាញដបស្រាដេញគប់បុគ្គលិក ក្នុងហាងតែម្តង ដោយមិនដឹងមានបញ្ហាអ្វីនោះឡើយ។ ដោយឃើញបែបនេះ បុគ្គលិកក្នុងហាងមានភាពភ័យខ្លាច ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីមកអន្តរាគមន៍ជួយ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីសមត្ថកិច្ចប៉ុស្តិ៍ចុះមកដល់ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យបានសហការគ្នា ចុះដល់ទីតាំង និងបានដើរចូលទៅក្បែរជនជាតិចិនខាងលើ ដើម្បីព្យាយាមហាមឃាត់ បុរសខាងលើកុំអោយ បង្កការអុកឡុក និងបំផ្លាញបន្តទៀត។ ប៉ុន្តែបែរជាបុរសជនជាតិខាងលើ ហក់ស្ទុះមកខាំម្រាមដៃនគរបាល បណ្តាលអោយដាច់ម្រាមដៃ ធ្ងន់ធ្ងរ ហើយក៏ទៅខាំដៃនគរបាលម្នាក់ បណ្តាលអោយឈាមរងរបួសស្រាលម្នាក់ទៀត ទើបសមត្ថកិច្ច និងពលរដ្ឋឃាត់បាន។
បច្ចុប្បន្នជនជាតិចិនរូបនោះត្រូវបាន កម្លាំងជំនាញឃាត់ខ្លួន បញ្ជូនទៅកាន់ប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីបន្តនីតិវីធីច្បាប់៕ អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


