ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសឲ្យ បេសកកម្មបរទេស ជម្លៀសអ្នកការទូត និងពលរដ្ឋ ចេញពីទីក្រុងកៀវ ជាបន្ទាន់
រុស្ស៊ី បានប្រកាសឲ្យបេសកកម្មការទូត និងអង្គការអន្តរជាតិ ចាកចេញពីទីក្រុងកៀវ ជាបន្ទាន់ ហើយក៏ត្រូវជម្លៀសពលរដ្ឋ របស់ពួកគេចេញដែរ ដោយទីក្រុងមូស្គូ បានបញ្ជាក់ច្បាស់ៗថា ខ្លួននឹងបើកការវាយប្រហារសងសឹក ទ្រង់ទ្រាយធំ បើអ៊ុយក្រែន ពិតជារៀបគម្រោង វាយប្រហារ នៅទិវាជ័យជម្នះមែន។

នៅថ្ងៃទី៩ ខែឧសភា ខាងមុខ រុស្ស៊ី នឹងប្រារព្ធទិវាជ័យជម្នះ ហើយក៏បានប្រកាសបទឈប់បាញ់ ២ថ្ងៃ រួចហើយផងដែរ និងប្រាប់ឲ្យភាគីអ៊ុយក្រែន គោរពតាម។
យ៉ាងណា ប្រមុខរដ្ឋាភិបាលទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបោះពាក្យសម្តីជាបន្តបន្ទាប់ ដោយគំរាម អំពីការវាយប្រហារក្នុងអំឡុងពេលនោះ ជាពិសេស ការបញ្ជូនដ្រូនទៅទម្លាក់គ្រាប់ នៅទីក្រុងមូស្គូ តែម្តង។

យ៉ាងណា ជុំវិញរឿងនេះ ឥឡូវរុស្ស៊ី ព្រមានថា ខ្លួនច្បាស់ជាសងសឹកវិញ ជាក់ជាមិនខានឡើយ បើអ៊ុយក្រែន ហ៊ានធ្វើបែបនោះមែន។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងកាបរទេសរុស្ស៊ី ដែលផ្សាយដោយ RT នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួង លោកស្រី Maria Zakharova គូសបញ្ជាក់ថា ទីក្រុងមូស្គូ បានផ្ញើកំណត់ទូតជាផ្លូវការ ទៅកាន់បេសកកម្មការទូត និងអង្គការអន្តរជាតិទាំងអស់រួចហើយ ដោយជំរុញឲ្យពួកគេ ដកបុគ្គលិក និងពលរដ្ឋចេញពីទីក្រុងកៀវជាបន្ទាន់។

លោកស្រីនិយាយថា៖ «ក្រសួងការបរទេស សូមអំពាវនាវយ៉ាងទទូច ដល់រដ្ឋាភិបាលនៃប្រទេសរបស់អ្នក/ថ្នាក់ដឹកនាំនៃអង្គការរបស់អ្នក ឲ្យយកចិត្តទុកដាក់បំផុត ចំពោះសេចក្តីថ្លែងការណ៍នេះ និងធានាឲ្យបាននូវការជម្លៀសបុគ្គលិក នៃបេសកកម្មការទូត និងបេសកកម្មផ្សេងៗទៀត ព្រមទាំងជនស៊ីវិល ចេញពីទីក្រុងកៀវ ឲ្យបានទាន់ពេលវេលា ព្រោះនឹងមានការវាយប្រហារសងសឹក ដែលមិនអាចចៀសផុត ដោយកងកម្លាំងប្រដាប់អាវុធ នៃសហព័ន្ធរុស្ស៊ី លើទីក្រុងកៀវ រួមទាំងការវាយប្រហារ លើមជ្ឈមណ្ឌលសម្រេចចិត្តនានាផងដែរ ប្រសិនបើអ៊ុយក្រែននៅតែបន្តអនុវត្ត ផែនការភេរវកម្មដ៏ឧក្រិដ្ឋ»។
សូមជម្រាបជាថ្មី កាលពីថ្ងៃអង្គារ រុស្ស៊ី បានប្រកាសពីបទឈប់បាញ់រយៈពេល ២ថ្ងៃ ជាមួយអ៊ុយក្រែន ដើម្បីអបអរទិវាជ័យជម្នះ ខណៈខ្លួនត្រូវបង្កើនសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត ក្នុងការប្រារព្ធពិធី ស្របពេលប្រឈមហានិភ័យ នៃការវាយប្រហារពីសំណាក់ អ៊ុយក្រែន។
រុស្ស៊ីប្រារព្ធទិវានេះ ដើម្បីរំលឹកដល់ការទទួលជ័យជម្នះរបស់សហភាពសូវៀត លើរបបណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២ (ដែលរុស្ស៊ីហៅថា សង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ) កាលពីឆ្នាំ ១៩៤៥។ សង្គ្រាមនេះ បណ្តាលឲ្យប្រជាជនសូវៀតប្រមាណ ២៧ លាននាក់ បាត់បង់ជីវិត ដែលជាការលះបង់ដ៏ធំធេង មិនអាចបំភ្លេចបាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


