កីឡា
កីឡាគុនល្បក្កតោ៖ វិញ្ញាសាខ្លះលំបាក ប៉ុន្តែកុមារា-កុមារីអាចធ្វើបានដែលនេះបង្ហាញពីទេពកោសល្យ
លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធគុនល្បុក្កតោ ថាការប្រកួតកីឡាសិស្សបឋមសិក្សានេះមានវិញ្ញាសាខ្លះគឺមានភាពលំបាកក្នុងការប្រកួត ប៉ុន្តែកុមារា-កុមារី ដែលមកចូលរួមខ្លះអាចធ្វើបានដែលនេះបង្ហាញពីទេពកោសល្យ និងការខិតខំប្រឹងប្រែង។

លោក អ៊ូ តារា
អគ្គលេខាធិការសហព័ន្ធគុនល្បុក្កតោ លោក អ៊ូ តារា បានឲ្យដឹងថា តាមអ្វីដែលលោកមើលឃើញពីការប្រកួតកីឡាសិស្សបឋមថ្នាក់ជាតិរយៈពេល ២ថ្ងៃនេះគឺកុមារដែលចូលរួមទាំងនេះបានបង្ហាញពីទឹកចិត្តស្រឡាញ់ប្រភេទកីឡាមួយនេះដុះចេញពីចិត្តតែម្ដង។
លោកបន្ថែមទៀតថា វិញ្ញាសាខ្លះគឺសម្រាប់អ្នកមានវ័យច្រើនជាងនេះ ឬជាយុវជនទើបអាចធ្វើបានល្អ។ ប៉ុន្តែកុមារា-កុមារីមួយចំនួនអាចធ្វើបាន និងមានការខំប្រឹងខ្ពស់។ នេះជាការបង្ហាញនូវទេពកោសល្យល្អខាងផ្នែកល្បុក្កតោ និងបង្ហាញពីការខិតខំប្រឹងប្រែងហ្វឹកហាត់នាពេលកន្លង។
ថ្នាក់ដឹកនាំសំខាន់ក្នុងសហព័ន្ធរូបនេះបន្ថែមទៀតថា តាមរយៈការរីកសាយភាយ និងស្មារតីគុនល្បុក្កតោមានភាពរីកចម្រើននៅពេលនេះជាអ្វីដែលព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ធ្លាប់បានបណ្ដុះកន្លងមក និងជាអ្វីដែលលោកចង់ឃើញបំផុត។ ក្នុងនាមអ្នកជំនាន់ក្រោយនឹងបន្តលើកិច្ចការពង្រីកផ្សព្វផ្សាយនូវស្មារតីរបស់ព្រឹទ្ធាចារ្យបន្តទៅទៀតដើម្បីឲ្យក្បាច់គុនបុរាណរបស់ខ្មែរមួយនេះកាន់តែមានការគាំទ្របន្ថែមទៀត។

រូបភាពលើផេកសហព័ន្ធ
បញ្ជាក់ដែរថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ លើប្រភេទកីឡាគុនល្បុក្កតោនេះបានបិទបញ្ចប់ទៅហើយថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រោយរៀបចំអស់រយៈពេល ២ថ្ងៃកន្លងទៅ។ ខេត្តឈ្នះមេដាយច្រើនជាងគេចំណាត់ថ្នាក់លេខ១ ខេត្តរតៈគិរី មាស៧ ប្រាក១ សរុប ៨គ្រឿង។ លេខ២ ខេត្តកំពង់ស្ពឺ មាស១ ប្រាក់៣ សំរឹទ្ធ១ សរុប ៥គ្រឿង។ លេខ៣ ខេត្តកំពង់ឆ្នាំ មាស១ ប្រាក់២ សំរឹទ្ធ២ សរុប ៥គ្រឿង។ ការប្រកួតកីឡាល្បុក្កតោ ក្នុងព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សានេះធ្វើនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃទី៧ ដល់ ៨ ខែឧសភា ២០២៦ ៕


រូបភាពលើផេកសហព័ន្ធ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


