Connect with us

ព័ត៌មានជាតិ

ពលរដ្ឋងាយរងគ្រោះ ១០០គ្រួសារ នៅខេត្តកំពង់ឆ្នាំង ទទួលអំណោយពី សម្តេចមហាមន្ត្រី គុយ សុផល

បានផុស

នៅ

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ រស់នៅក្នុងឃុំចំនួន២ នៃស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានទទួលអំណោយមនុស្សធម៌ពី សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចមហាមន្ត្រី បានឱ្យដឹងថា សកម្មភាពមនុស្សធម៌នេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ ដែលបានរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដើម្បីជួយគាំទ្រប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ។

សម្តេចមហាមន្ត្រី ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការថែរក្សាសុខសន្តិភាព សុខសុវត្ថិភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ជាមួយគ្នានេះ សម្តេចមហាមន្ត្រី ក៏បានបង្ហាញនូវការគាំទ្រ និងជំនឿជាក់យ៉ាងមុតមាំលើយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានានា ដោយផ្តោតសំខាន់លើសុខទុក្ខ សុខមាលភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាចម្បង៕ ដោយ ៖វ៉ាន់ សេដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម