ព័ត៌មានជាតិ
សមាគមខ្មែរនៅជប៉ុន ចែកសម្ភារៈសិក្សា និងថវិកាជូនពលរដ្ឋ និងកងកម្លាំងនៅខេត្តព្រះវិហារ
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ លោក ហៃ វណ្ណា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន បានដឹកនាំក្រុមការងារពីប្រទេសជប៉ុន នាំយកសម្ភារៈសិក្សា និងថវិកាពីសប្បុរសជន ទៅចែកជូនប្រជាពលរដ្ឋ និងកងកម្លាំងនៅតំបន់មណ្ឌលបាក់កាំ ខេត្តព្រះវិហារ។

ក្នុងសកម្មភាពមនុស្សធម៌នេះ ក្រុមការងារបានផ្តល់ជូនសិស្សានុសិស្សចំនួន ២៨៨នាក់ កងកម្លាំងប្រដាប់អាវុធចំនួន ៧០នាក់ និងលោកគ្រូអ្នកគ្រូចំនួន ១៣នាក់ ដើម្បីជួយលើកទឹកចិត្ត និងគាំទ្រជីវភាពរស់នៅ និងការសិក្សានៅតំបន់ដែលកំពុងប្រឈមនឹងភាពលំបាក។

ក្នុងឱកាសនោះ ហៃ វណ្ណា បានពាំនាំការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ជូនដល់គ្រួសារជនភៀសសឹក និងសិស្សានុសិស្សដែលកំពុងបន្តការសិក្សា ដោយបញ្ជាក់ពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់ថ្នាក់ដឹកនាំជាតិចំពោះប្រជាពលរដ្ឋគ្រប់រូប។

លោក ហៃ វណ្ណា ក៏បានថ្លែងអំណរគុណចំពោះវិរកងទ័ព និងគ្រួសារ ព្រមទាំងលោកគ្រូអ្នកគ្រូ ដែលបន្តបំពេញភារកិច្ចបង្រៀននៅតាមជំរុំភៀសសឹក ទោះបីស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ ប៉ុន្តែនៅតែបន្តខិតខំបង្រៀន និងលើកទឹកចិត្តសិស្សានុសិស្សឱ្យបន្តការសិក្សា។ លើសពីនេះ លោកក៏បានកោតសរសើរចំពោះការរក្សាអនាម័យបរិស្ថាន ទាំងនៅទីធ្លាសិក្សា និងក្នុងជីវិតប្រចាំថ្ងៃ ដែលបង្ហាញពីសណ្តាប់ធ្នាប់ល្អ និងវិន័យខ្ពស់ក្នុងសហគមន៍។

លោក ហៃ វណ្ណា តាងនាមឲ្យសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន បានថ្លែងអំណរគុណដល់កងកម្លាំងមូលដ្ឋាន និងលោកគ្រូអ្នកគ្រូ ដែលបានសហការយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាពមនុស្សធម៌នេះ ព្រមទាំងសប្បុរសជនខ្មែរ និងជប៉ុន ដែលបានចូលរួមឧបត្ថម្ភសម្ភារៈសិក្សា និងថវិកា ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងគាំទ្រសហគមន៍៕








-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៦ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១៦ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


