ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ក្រសួងសុខាភិបាល បានត្រៀមបង្ការ និង ទប់ស្កាត់ ការនាំចូលនូវជំងឺឆ្លងហាន់តា(Hantavirus) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈរហូតមកដល់ពេលនេះ កម្ពុជា នៅមិនទាន់ឆ្លងជំងឺនេះនៅឡើយទេ។

នៅក្នុងឱកាសដឹកនាំប្រតិភូសុខាភិបាលចុះពិនិត្យមើលទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក ដើម្បីត្រៀមបង្ការ និង ទប់ស្កាត់ ការនាំចូលនូវជំងឺឆ្លង Hantavirus នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី ៨ ឧសភា លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ទទួលបន្ទុកការងារជំងឺឆ្លង នៃក្រសួងសុខាភិបាល បានណែនាំឲ្យក្រុមការងារ ត្រូវកំណត់ជាក់លាក់ និង តាមដានយ៉ាងយកចិត្តទុកដាក់នូវការស្កែនកម្ដៅគ្រប់អ្នកដំណើរចូលទាំងអស់ នៅទីតាំងអ្នកដំណើរមកដល់។ ត្រៀមជាស្រេចក្នុងករណីសង្ស័យ ដោយអនុវត្តវិធានសុខាភិបាល ជាធរមាន ពង្រឹងប្រព័ន្ធឆ្លើយតបបន្ទាន់ និង ទូរស័ព្ទ Hotlines 115 និង ធ្វើការសាកល្បងជាបន្តបន្ទាប់។

លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ក្នុងករណីមានការរកឃើញណាមួយ ដោយត្រៀមមន្ទីរពេទ្យជាតិ តេជោសន្តិភាព សម្រាប់ការដាក់នៅដាច់ដោយឡែក និង ព្យាបាលអ្នកជំងឺបន្ទាន់ ត្រៀមក្រុមពេទ្យ ដោយរៀបចំតាមផ្នែកនីមួយៗ សម្រាប់ការធ្វើតេស្តវិភាគសំណាក និង ព្យាបាល និង ត្រៀមឧបករណ៍ និង សម្ភារៈមន្ទីរពិសោធន៍ ព្រមទាំងឱសថ និង ឧបករណ៍ការពារខ្លួន។ចំណែកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បន្តរៀបចំជាសារអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និង អ្នកដំណើរ អំពីវិធានការផ្សេងៗ។ ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវបន្តធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ និង ផ្ដល់ព័ត៌មានឲ្យបានទាន់ពេលវេលា។

បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ ថា មេរោគ Hantavirus មានប្រភពពីសត្វកកេរ ដូចជា កណ្ដុរ កំប្រុក ស្ការ និង សំពោច។ មនុស្សអាចឆ្លងតាមរយៈការប៉ះពាល់ទឹកនោម លាមក ឬ ទឹកមាត់របស់សត្វដែលផ្ទុកមេរោគ ហើយក៏អាចឆ្លងនៅពេលស្រូបធូលី ឬ ភាគល្អិតដែលមានមេរោគនៅក្នុងបរិស្ថានកខ្វក់ផងដែរ។ ចំពោះរោគសញ្ញា នៃជំងឺនេះ រួមមាន គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺពោះ ចង្អោរ និង ក្អួត។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចមានក្អក ហត់ ឬ ពិបាកដកដង្ហើម ដែលអាចវិវត្តទៅជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានណែនាំឲ្យប្រជាពលរដ្ឋរក្សាអនាម័យនៅផ្ទះ និង កន្លែងស្នាក់នៅ សម្អាតបរិស្ថានឲ្យបានស្អាត ទុកដាក់សំរាមឲ្យមានសុវត្ថិភាព បិទចន្លោះប្រហោងដែលសត្វកកេរអាចចូលបាន និង ជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយទឹកនោម ឬ លាមកសត្វកកេរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


