ព័ត៌មានជាតិ
រដ្ឋចេញខាតថ្លៃភ្លើងអស់ជាង៣៥លានដុល្លារក្នុងពេលដែលមានវិបត្តិសង្គ្រាមអ៊ីរ៉ង់
អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថារដ្ឋាភិបាលបានចេញខាតអស់ជាង៣៥លានដុល្លារដើម្បីទប់តម្លៃភ្លើងមិនឱ្យឡើងថ្លៃក្នុងពេលដែលមានវិបត្តិសង្គ្រាមអ៊ីរ៉ង់។

លើកឡើងក្នុងវេទិកាវិនិយោគកម្ពុជាកាលពីថ្ងៃទី៧ ខែឧសភា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា បញ្ហាប្រេងបានធ្វើឱ្យប៉ះពាល់ដល់តម្លៃថាមពលអគ្គិសនីទូទាំងពិភពលោក តែសម្រាប់កម្ពុជារដ្ឋាភិបាលបានដាក់ចេញវិធានការទប់ស្កាត់ការហក់ឡើងនៃតម្លៃប្រេងនិងអគ្គិសនីដើម្បីជួយកាត់បន្ថយផលប៉ះពាល់ឱ្យបានទាបបំផុតដល់ពលរដ្ឋ។ លោកបន្ថែមដែរថារដ្ឋាភិបាលបានចេញខាតអស់ជាង៣៥លានដុល្លារអាមេរិកដើម្បីទប់កុំឱ្យតម្លៃអគ្គិសនីឡើងថ្លៃនៅកម្ពុជាផងដែរ។
លោកថា៖ «រដ្ឋាភិបាលក៏ព្យាយាមមិនឱ្យអគ្គិសនីឡើងថ្លៃដោយមានការចេញខាតក្នុងរង្វង់ប្រមាណ៣៥លានដុល្លារអាមេរិកពីសំណាក់អគ្គិសនីកម្ពុជា។ គេឡើង(ថ្លៃអគ្គិសនី) តែយើងនៅដដែល»។

ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថាក្នុងតំបន់អាស៊ាន កម្ពុជាជាប្រទេសដែលទាញយកអគ្គិសនីពីថាមពលកកើតឡើងវិញ និងថាមពលស្អាតបានច្រើនជាងគេដែលមានទំហំដល់ទៅ ៦៣% នៃថាមពលអគ្គិសនីប្រើប្រាស់សរុប និងពង្រីកដល់៧០%នៅឆ្នាំ២០៣០ខាងមុខផងដែរ។
គួរឱ្យដឹងដែរថាបន្ទាប់ពីមានការផ្ទុះឡើងនៃសង្គ្រាមអាមេរិក អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈមកតម្លៃប្រេងសាកលលោកបានហក់ឡើងជាបន្តបន្ទាប់ ខណៈវិបត្តិនេះនៅបន្តអូសបន្លាយរហូតមកដល់ពេលនេះដោយមិនទាន់អាចរកដំណោះស្រាយបាន និងកំពុងធ្វើឱ្យពិភពលោកជួបវិបត្តិថាមពលជាខ្លាំង៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


