ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិ ឡេតូនី លាលែងតំណែង ក្រោយដ្រូន អ៊ុយក្រែនដែលបញ្ជាបង្វែរទិសដោយរុស្សី ធ្លាក់ចំឃ្លាំងប្រេង
រដ្ឋមន្ត្រីការពារជាតិឡេតូនី លោក Andris Spruds បានប្រកាសលាលែងពីតំណែងនៅថ្ងៃអាទិត្យ ទី១០ ខែឧសភា បន្ទាប់ពីដ្រូនអ៊ុយក្រែនចំនួន ២គ្រឿង បានហោះចូលពីទឹកដីរុស្ស៊ី ហើយបានវាយប្រហារចំឃ្លាំងផ្ទុកប្រេង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន Reuters ។

នៅព្រឹកថ្ងៃអាទិត្យដដែលនោះ នាយករដ្ឋមន្ត្រីឡេតូនី លោកស្រី Evika Silina បានទាមទារឲ្យមានការលាលែងពីតំណែងនេះ ដោយលោកស្រី បានលើកឡើងថា ប្រព័ន្ធការពារដ្រូនមិនត្រូវបានដាក់ពង្រាយឲ្យបានឆាប់រហ័សតាមការកំណត់នោះទេ។ ជាមួយគ្នានេះ លោកស្រី បានតែងតាំង លោក Raivis Melnis ដែលជាវរសេនីយ៍ឯកនៃកងទ័ពឡេតូនី ជាមន្ត្រីការពារជាតិថ្មីជំនួសវិញ។
កាលពីថ្ងៃព្រហស្បតិ៍ ប្រទេស ឡេតូនី និងលីទុយអានី បានអំពាវនាវឲ្យអង្គការណាតូ បង្កើនប្រព័ន្ធការពារអាកាសនៅក្នុងតំបន់របស់ខ្លួន បន្ទាប់ពីដ្រូនទាំង ២គ្រឿង បានហោះឆ្លងកាត់ព្រំដែនរុស្ស៊ី និងបានផ្ទុះនៅឃ្លាំងផ្ទុកប្រេងក្នុងប្រទេសឡេតូនី។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យដែរថា ដ្រូនទាំងនោះគឺជាដ្រូនរបស់អ៊ុយក្រែន ប៉ុន្តែ វាបានហោះចូលទៅក្នុងប្រទេសឡេតូនី ដោយសារតែ «ការប្រើប្រាស់ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិករបស់រុស្ស៊ី ដែលបានបង្វែរទិសដៅដ្រូនអ៊ុយក្រែន ចេញពីគោលដៅរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ីដោយចេតនា»។
ដើម្បីជាការឆ្លើយតបនឹងឧប្បត្តិហេតុដ្រូននេះ លោក Sybiha បានបញ្ជាក់ថា ប្រទេសអ៊ុយក្រែនកំពុងពិចារណញ្ជូនអ្នកជំនាញមកជួយពង្រឹងសន្តិសុខផ្លូវអាកាសនៅបណ្តាប្រទេសបាល់ទិកផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


