ព័ត៌មានជាតិ
នគរបាលជំនាញស្រុកកំពង់លែង បន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវទឹក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗកើតមាន
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ មន្រ្តីនគរបាលជំនាញស្រុកកំពង់លែង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវទឹក ជូនដល់អ្នកប្រកបរបរដឹកអ្នកដំណើរតាមសាឡាង និងបាឡាស្មាច់ ក្នុងការចុះផ្សព្វផ្សាយនេះមានការដឹកនាំដោយលោក កែវ ចន្ថា ប្រធានការិយាល័យ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន លោកវរសេនីយ៍ទោ ចាន់ សារិទ្ធិ នាយរងការិយាល័យចរាចរណ៍ផ្លូវទឹក និងលោកអនុសេនីយ៍ឯក ម៉ូត សម្បត្តិ អធិការរងទទួលផែនសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងមានសមាសភាពចូលរួមសរុបចំនួន ១៩នាក់។

ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងផ្នែកសណ្តាប់ធ្នាប់សាធារណៈស្រុក សហការជាមួយការិយាល័យចរាចរណ៍ផ្លូវទឹក និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវទឹក និងសេចក្តីជូនដំណឹងស្តីពីការចូលរួមទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ចំពោះការធ្វើដំណើរតាមដចម្លង របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដល់អ្នកប្រកបរបរដឹកអ្នកដំណើរតាមសាឡាង និងបាឡាស្មាច់ចំនួន ០២ទីតាំង៖ ចំណុចកំពង់ដរកំពង់ហៅ ស្ថិតក្នុងភូមិត្អួររលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និង ចំណុចកំពង់ដរភ្នំទេពី ស្ថិតក្នុងភូមិស្ទឹងសណ្តែក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។


ជាមួយគ្នាកម្លាំងសមត្ថកិច្ចបានផ្សព្វផ្សាយអប់រំណែនាំ៖ មិនបើកបរក្នុងស្ថានភាពស្រវឹង, មុនចេញដំណើរម្ចាស់កាណូតត្រូវមានឧបករណ៍សង្រ្គោះដូចជា៖ ពោងសង្រ្គោះ ម៉ាស៊ីនបូមទឹក បំពង់ពន្លត់អគ្គិភ័យដាក់ តាមកាណូត និងអ្នករួមដំណើរត្រូវតែពាក់អាវពោងទាំងអស់គ្នា, មិនត្រូវដាក់សម្ភារ ឬ ទំនិញផ្សេងៗនិងមនុស្សលើសចំណុះ, កាណូតដែលពុំទាន់មានឯកសារគ្រប់គ្រាន់ត្រូវទៅបំពេញបែបបទនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ឱ្យបានត្រឹមត្រូវតាមលក្ខណៈច្បាប់ និង គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នាវា ទូកដរចម្លងកែច្នៃខុសបច្ចេកទេសយកមកប្រើប្រាស់ជានាវា ទូកដរចម្លង៕


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


