ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ពង្រីកសេវាលិខិតថ្កោលទោស ខណៈប្រព័ន្ធ Hotline សាកសួរព័ត៌មានដាក់ឱ្យប្រើជាផ្លូវការ
ក្រសួងយុត្តិធម៌ បានដាក់ឱ្យដំណើរការនូវប្រព័ន្ធ Holine សម្រាប់ការសាកសួរព័ត៌មាននានាទាក់ទិននឹងសេវាព្រឹត្តិបត្រថ្កោលទោស។ ប្រព័ន្ធនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ បន្ទាប់ពីកិច្ចកិច្ចប្រជុំពិនិត្យលើការងារពង្រឹងពង្រីកនូវសេវាព្រឹត្តិបត្រថ្កោលទោសរបស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដែលកិច្ចប្រជុំដឹកនាំដោយលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌។

តាមក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ដាក់ឱ្យដំណើរការនូវប្រព័ន្ធ Hotline មួយខ្សែ ដែលមានលេខទំនាក់ទំនង 014 511 111 ដែលក្រសួង បានអះអាងថា ប្រព័ន្ធនេះ នឹងបង្កលក្ខណៈងាយស្រួលក្នុងការសាកសួរព័ត៌មានពីសេវាព្រឹត្តិបត្រថ្កោលទោសឱ្យកាន់តែលម្អិត ឆាប់រហ័សប្រកបដោយមានប្រសិទ្ធភាពខ្ពស់។
ក្នុងការពង្រឹងពង្រីកសេវាព្រឹត្តិបត្រថ្កោលទោសនេះ កិច្ចប្រជុំក្រុមការងារជំនាញរបស់ក្រសួងយុត្តិធម៌ ក៏បានពិភាក្សា និងរៀបចំធ្វើបច្ចុប្បន្នភាពប្រព័ន្ធព្រឹត្តិបត្រថ្កោលទោសឌីជីថលឱ្យកាន់តែមានភាពងាយស្រួលសម្រាប់អ្នកនៅបរទេស។ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធទំនើបនេះ ត្រូវបានក្រសួង បញ្ជាក់ថា នឹងផ្តល់ការអនុញ្ញាតឱ្យអ្នកនៅបរទេសមានការស្នើសុំព្រឹត្តិបត្រថ្កោលទោស និងទូទាត់សេវាថ្កោលទោស ព្រមទាំងសេវាប្រៃសណីយ៍សម្រាប់ការផ្ញើទៅកាន់អាសយដ្ឋានរបស់ខ្លួន នៅបរទេសតាមរយៈ online តែម្តង។

គួរជម្រាបថា ការធ្វើព្រឹត្តិបត្រថ្កោលទោសនៅកម្ពុជា គឺក្នុងគោលបំណងបញ្ជាក់ភាពស្អាតស្អំ ឬគ្មានទោសរបស់សាមីជន ដែលចូលមកសុំព្រឹត្តិបត្រថ្កោលទោស ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ។ បុគ្គលដែលមានសិទ្ធិទទួលបានសេវានេះ គឺប្រជាពលរដ្ឋខ្មែរ ឬជនបរទេស ដែលចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់ និងនីតិបុគ្គលឯកជន។
លើកិច្ចការងារនេះ កន្លងមក ក្រសួងយុត្តិធម៌ បានដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័សបន្ថែមទៀតដល់សាធារណៈជន ដោយភ្ជាប់ឯកសារមួយចំនួនតាមអនឡាញ ព្រមទាំងអាចទូទាត់ប្រាក់សេវាតាមប្រព័ន្ធអេឡិចត្រូនិច (E-payment)។
ជាក់ស្ដែង CR-MOJ គឺជា App ដែលត្រូវបានដាក់ឱ្យប្រើដោយក្រសួងយុត្តិធម៌ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរអាចស្នើសុំលិខិតថ្កោលទោសបានយ៉ាងងាយស្រួល ដោយពុំចាំបាច់ធ្វើដំណើរទៅស្នើសុំដោយផ្ទាល់ឡើយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


