កីឡា
លោក Pep Muñoz ថា ពិតជាពិបាកស្រមៃដែល ព្រះខ័នរាជស្វាយរៀង ឡើងវគ្គផ្តាច់ព្រ័ត្រពីរលើកជាប់គ្នា
លោក Pep Muñoz ចាត់ទុកជារឿងកម្រដែល ព្រះខ័នរាជស្វាយរៀង បានដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់អន្តរជាតិ ២ លើកជាប់គ្នា។ ប្រការនេះគឺជារឿងអស្ចារ្យគួរជាទីមោទនភាពសម្រាប់ប្រជាជនកម្ពុជា។

អតីតគ្រូបង្វឹក ព្រះខ័នរាជស្វាយរៀង បានរៀបរាប់ថា ៖«វាជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលអ្នករាល់គ្នានៅកម្ពុជាគួរជាទីរីករាយ និងមានមោទនភាពចំពោះសមិទ្ធផលដ៏ធំនេះសាជាថ្មី។ វាមិនមែនជារឿងងាយស្រួលទេដែលក្រុមមួយបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ពានអន្តរជាតិ ហើយសាកស្រមៃមើលទៅបានលេង ២ លើកជាប់គ្នា តើវាអស្ចារ្យយ៉ាងណា»។
លោកបានសង្កត់ធ្ងន់ថា ៖«ខ្ញុំមានការជឿជាក់យ៉ាងមុតមាំ និងសង្ឃឹមថា ព្រះខ័នរាជស្វាយរៀង នឹងនាំពានមកកាន់កម្ពុជា។ យើងខ្ញុំនឹងតាមដានមើលពីប្រទេសឥណ្ឌា»។

ជុំវិញការប្រកួតវិញ លោក Pep Muñoz បានលើកឡើងថា វាជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ហើយក្រុមទាំងពីរសុទ្ធតែធ្លាប់មានអារម្មណ៍បែបណាហើយក្នយងវគ្គផ្តាច់ព្រ័ត្រ។ ក្រុម Kuwait ជាម្ចាស់ផ្ទះ គឺពួកគេមានទំនុកចិត្តជាង តែ ព្រះខ័នរាជស្វាយរៀងមានស្ទីលលេងប្រចាំត្រកូលដែលជាអាវុធដ៏ល្អបំផុត។
លោកបានបន្តថា ការគ្រប់គ្រងបាល់ជារឿងសំខាន់ ប៉ុន្តែការមិនធ្វេសប្រហែស និងគ្មានកំហុស គឺរឹតតែចាំបាច់។ ក្រុម Kuwait មានកីឡាករបរទេសល្អៗ តែ ព្រះខ័នរាជស្វាយរៀង មានស្ទីលលេងពិសេស ដែលអាចគ្រប់គ្រងការប្រកួត និងបង្កើតឱកាសបាន តែរឿងសំខាន់មិនត្រូវឲ្យ Kuwait មានឱកាសវាយបកដាច់ខាន។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាង Kuwait SC និង ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ១១:៤៥នាទី យប់នេះ នៅកីឡដ្ឋាន Jaber Al Ahmad ប្រទេសគុយវ៉ែត។ នេះជាលើកទី២ សម្រាប់ ព្រះខ័នរាជស្វាយរៀង បានឡើងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់អាស៊ី ខណៈនេះជាលើកទី ៥ សម្រាប់ Kuwait SC បានឡើងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់អាស៊ី៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


