Connect with us

សេដ្ឋកិច្ច

​តម្លៃ​​មាសបានធ្លាក់​ចុះ ៥៥៦៦ ដុល្លារ មួយតម្លឹង ​នៅ​ថ្ងៃ​សុក្រ​នេះ​

បានផុស

នៅ

តម្លៃហាងឆេងមាស​បាន​ធ្លាក់​ចុះ​មក​ ៥៥៦៦ ដុល្លារ ​ក្នុង​មួយ​តម្លឹង ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ខណៈ​ដំ​ណោះ​ស្រាយ​សង្គ្រាម​រវាង​អាមេរិក ​និង​អ៊ីរ៉ង់​ ស្ថិត​នៅ​ក្នុង​ភាព​មិន​ប្រាកដប្រជា។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន ​PP Link securities ​មានប្រសាសន៍ថា ​​តម្លៃ​ហាងឆេងមាស​មានការ​ប្រែប្រួល ​ដោយសារលក្ខខណ្ឌសម្ពាធសង្គ្រាម​រវាង​សហរដ្ឋអាមេរិក​ និង​អ៊ីរ៉ង់ បាន​ធ្វើ​ឱ្យសម្ពាធនៃការប្រែប្រួលតម្លៃហាងឆេងមាស ​មានកម្រិតខ្ពស់ក្នុងការកែប្រែប្រួលឡើងចុះ ខណៈ​គំនាបមួយនេះ គឺជាគំនាបដ៏តឹងតែង ដែលអាចឱ្យតម្លៃហាងឆេងមាស ស្ថិតនៅតម្លៃជាង ៥ ពាន់​ដុល្លារ​រយៈពេល​យូរ។​

​លោក ឡុង សំណាង ​បញ្ជាក់ថា ​តម្លៃមាស​វិលចុះវិលឡើងក្នុងរង្វង់​ជាង ៤៥០០ ​៤៦០០ ​និង៤៧០០ ក្នុង​មួយ​អោន ​ដោយ​សារតែ​តម្លៃ​ហាងឆេងប្រេង​ក៏ស្ថិត​ក្នុង​តម្លៃ ៩៩ ដុល្លារ ​ក្នុង​មួយ​បារ៉ែល​ ឬ ១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដោយ​សារ​តែភាពតានតឹងរវាងសហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់​ មិនទាន់បានបិទបញ្ចប់​​ ហើយក៏គ្មានលក្ខខណ្ឌណាមួយ​ ដែលមានភាគរយច្រើនក្នុងការត្រូវរ៉ូវគ្នាបញ្ចប់សង្គ្រាមនេះដែរ។

លោក ឡុង សំណាង បន្ថែមថា៖ «ទំនោរតម្លៃហាងឆេងមាស​​កំពុងរង់ចាំតម្លៃហាងឆេងប្រេងដូចគ្នា តម្លៃហាងឆេងប្រេងក៏រង់ចាំពីដំណោះស្រាយលក្ខខណ្ឌមួយចំនួនរវាងអាមេរិក និងអ៊ីរ៉ង់»។

​ប្រសិនបើតម្លៃប្រេងមិនធ្លាក់ចុះទេ នឹងមានវិបត្តិសេដ្ឋកិច្ច ឬក៏តម្លៃផលិតផលផ្សេងៗ​ លើពិភពលោក​ប្រាក​ដជាមានការ​កើន​ឡើងយ៉ាងខ្លាំង ហើយទំនោរហាងឆេងមាសក៏ស្ថិតក្នុងតម្លៃមួយឡើងចុះ មិន​មាន​គម្លាតប្រែប្រួលខ្លាំង។

លោក ឡុង សំណាង យល់ឃើញថា តម្លៃមាសនឹងហក់ឡើង នៅពេលដែលបញ្ចប់សង្គ្រាមអាមេរិក និងអ៊ីរ៉ង់ ដែលជាឱកាសសម្រាប់ការជួញដូរមាសហាងឆេងមាស។ ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ មិនអាចជាប់គាំងរហូតទេ ប្រាដកជាមួយដំណោះស្រាយណាមួយក្នុងការបើកច្រកសមុទ្រហ័រមូស្សឡើងវិញ ដោយសារតែច្រកមួយនេះ ប៉ះពាល់ទៅដល់ស្ថានភាពសេដ្ឋកិច្ចលើពិភពលោកគ្រប់ប្រទេស៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម