កីឡា
លន បញ្ញា នឹងហោះទៅ បារាំង ជួបម្ចាស់ខ្សែក្រវាត់ WBC កីឡាករ DANY NJIBA
កីឡាកររហស្សនាមនាគចម្បាំងលន បញ្ញា នឹងត្រូវឆ្លងដែនចេញទៅប្រកួតនៅប្រទេស បារាំង នាខែក្រោយ ថ្ងៃ សៅរិ៍ ទី ២០ ខែ មិថុនា ឆ្នាំ ២០២៦ ដោយត្រូវជួបជាមួយកីឡាករម្ចាស់ផ្ទះ DANY NJIBA។

ការប្រកួតនោះនឹងធ្វើឡើងនៅសង្វៀន GALA INTERNATIONAL DE BOXE KHMER ដែលមានកីឡាករ កីឡាការិនី ខ្មែរ ៦ នាក់ទៀតចូលរួមផងដែរ រួមមាន ធីម សៀងហៃ, ពេជ្រ សម្បត្តិ, ឈុត សេរីវ៉ាន់ថង, ខាំ ខ្លានាង, រឿង សោភ័ណ្ឌ និងកីឡាការិនី នឿន ស្រីណា។
គិតត្រឹមពេលនេះ មានគូប្រកួតចំនួន ៦ គូហើយ ដែលត្រូវបានប្រកាសរួចរាល់ នៅឡើយ ប៉ុន្តែដៃគូរបស់ ពេជ្រ សម្បត្តិ មិនទាន់បានប្រកាស។ យ៉ាងណា គូដែលគួឲ្យចាប់អារម្មណ៍ជាងគេ គឺជាជំនួបរវាងកីឡាករ លន បញ្ញា ទល់នឹងកីឡាករម្ចាស់ផ្ទះ បាំរាំង DANY NJIBA។

DANY ត្រូវបានគេទទួលស្គាល់ជាកីឡាករ ដែលមានបទពិសោធដ៏ក្រាស់ក្រែលម្នាក់ ជាមួយការប្រកួតប្រដាល់សេរីរយៈពេល ១២ ឆ្នាំ។ កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ មានស្ថិតិប្រកួតចំនួន ៤១ ដង ក្នុងនោះឈ្នះ ៣២ ដង ស្មើ ២ ដង និងចាញ់ ៧ ដង។ ការប្រកួតចុងក្រោយកាលពីថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២៦ គឺកីឡាករបានឈ្នះកីឡាករ ព័រទុយហ្គាល់ Lerrani Furtado ដោយពិន្ទុ។
កីឡាករជំនាញលេងជង្គង់ និងកណ្តាប់ដៃរូបនេះ ធ្លាប់ឈ្នះខ្សែក្រវាត់ចំនួន ៥ ខ្សែ រួមមានខ្សែក្រវាត់ IFMA, ជើងឯកថ្នាក់ជាតិ បារាំង, WBC National 2026 Pro, ជើងឯក អឺរ៉ុប EMC ឆ្នាំ ២០១៧ និងជើងឯក អឺរ៉ុប EMC ឆ្នាំ ២០២៨។

ជំនួបរវាង បញ្ញា និង Dany ត្រូវបានគេរំពឹង ថា នឹងក្លាយជំនួបដែលសក្តិសមបំផុត ដោយសារពួកគេមានកម្ពស់ និងមាឌប្រហាក់ប្រហែលគ្នា ហើយចំណុចមួយទៀត គឺចូលចិត្តប្រកួតតាមចង្វាក់មួយៗដូចគ្នាថែមទៀត៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


