កីឡា
ម្យ៉ាងដែរ លន បញ ឆ្លើយបែបនេះ៖ យើងល្អប៉ុណ្ណឹងល្អក្នុងស្រុកទេ យើងមិនទាន់ប៉ះជើងខ្លាំងពិតប្រាកដនៅក្រៅប្រទេសឡើយ
កីឡាករ លន បញ្ញា ដែលជើងខ្លាំងលើប្រភេទទម្ងន់ ៦៧គីឡូក្រាមនៅកម្ពុជា មិនទទួលថាខ្លួនល្អដាច់គេ ឬល្អដល់កំពូលប្រចាំស្រុកខ្មែរនោះទេ ពោលសព្វថ្ងៃប៉ះបរទេសល្មមៗដូច្នេះមិនចាត់ទុកថាខ្លួនខ្លាំងបំផុតនោះឡើយនាពេលបច្ចុប្បន្ននេះ។

កីឡាករ លន បញ្ញា
អ្នកប្រដាល់ លន បញ្ញា បានឲ្យដឹងថា លទ្ធផលឈ្នះជាបន្តបន្ទាប់នេះរូបគេចាត់ទុកថាសមត្ថភាពល្អហើយ ប៉ុន្តែល្អបែបនៅក្នុងស្រុកនោះទេ។ បើនិយាយថាឲ្យល្អដាច់គេ ឬកម្រិតសមត្ថភាពដល់កំពូលនោះគឺមិនទាន់ទេ ព្រោះសព្វថ្ងៃនេះខ្លួនប៉ះកីឡាករបរទេសល្មមៗ។

កីឡាករ លន បញ្ញា
កូនសិស្សលោក ធន់ សុភា រូបនេះបន្ថែមទៀតថា សព្វថ្ងៃអាចនិយាយបានថាជោគជ័យហើយក្នុងស្រុក ប៉ុន្តែនៅលើឆាកអន្តរជាតិមិនទាន់ធ្វើបាននៅឡើយទេ។ ការប្រកួតក្រៅស្រុកធំៗ ឬប៉ះកីឡាករបរទេសល្អៗខ្លាំងនោះគឺរូបគេមិនទាន់បានឆ្លងកាត់ឡើយ។ យ៉ាងណា បញ្ញា មើលឃើញសមត្ថភាពរបស់ខ្លួនប៉ុណ្ណឹងមិនជាល្អណាស់ណាទេគឺត្រូវពង្រឹងចំណុចខ្វះខាតបន្ថែម។

កីឡាករ លន បញ្ញា
បញ្ជាក់ដែរថា លន បញ្ញា បច្ចុប្បន្ននេះកំពុងគ្រងខ្សែក្រវាត់ ១១គ្រឿងក្នុងដៃបន្ទាប់ពីរូបគេប្រឡូកគុនខ្មែរអស់ជាច្រើនឆ្នាំមកនេះ។ ៣ប្រកួតចុងក្រោយរូបគេឈ្នះខ្សែក្រវាត់ ៣គ្រឿងចូលក្លឹបលោក ធន់ សុភា។ រូបគេត្រូវបានអ្នកគាំទ្រគុនខ្មែរចាត់ទុកថាជាកីឡាករល្អប្រចាំទម្ងន់ ៦៧គីឡូក្រាមនេះហើយនៅកម្ពុជា៕

លន បញ្ញា និងលោក ធន់ សុភា
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


