កីឡា
លន បញ្ញា យកខ្សែក្រវាត់ WKN ទៅជួបវីរកងទ័ពនៅព្រំដែនបន្ទាប់ពីបានឈ្នះកាលពីថ្ងៃអាទិត្យ
កីឡាករ លន បញ្ញា ប្រកាសភ្លាមៗតែម្ដងយកខ្សែក្រវាត់អន្តរជាតិ WKN ដែលទើបឈ្នះនេះទៅជួបវីរកងទ័ពនៅឯព្រំដែនដើម្បីបានថតលេងទុកជាអនុស្សាវរីយ៍ផង និងយកសម្ភារប្រើប្រាស់ផ្សេងៗ ស្បៀង ទៅឧបត្ថម្ភជាមួយផងដែរ។

លន បញ្ញា ពេលប្រកួតខ្សែក្រវាត់ WKN
កីឡាករ លន បញ្ញា បានលើកឡើងថា រូបគេកំពុងធ្វើដំណើរព្រំដែនទិសខាងព្រះវិហារហើយដើម្បីយកខ្សែក្រវាត់ WKN ដែលទើបឈ្នះលើកីឡាករ ZAKARIA RUIGATE កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នេះទៅជួបជាមួយវីរកងទ័ពដែលកំពុងឈរតាមបណ្ដោយព្រំដែនដើម្បីបានថតទុកជាអនុស្សាវរីយ៍ ឬកាន់លេងជាដើម។

ខ្សែក្រវាត់ WKN
ជាមួយគ្នានោះដែរ បញ្ញា នាំយកនូវថវិកាដែលមហាជន និងសប្បុរសជនបរិច្ឆាគប្រហែលជិត ៣លានរៀល និងសម្ភារប្រើប្រាស់ផ្សេងៗដែលប្រមូលបានទៅឧបត្ថម្ភដល់កងទ័ពដែលបានស្នើសុំតាមរយៈខ្លួនកន្លងមក។ កីឡាករគុនខ្មែរដែលមានទឹកចិត្តរូបនេះក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានបរិច្ឆាគថវិកា ឬរបស់របរផ្សេងៗតាមរយៈខ្លួនដើម្បីជួយដល់កងទ័ព។

បញ្ញា និងខ្សែក្រវាត់ WKN
បញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នេះកីឡាករ លន បញ្ញា ចំណាយពេលត្រឹមមួយទឹកប៉ុណ្ណោះក្នុងការយកឈ្នះកីឡាករ ZAKARIA RUIGATE ទទួលបានខ្សែក្រវាត់ WKN ១គ្រឿង។ ការប្រកួតមួយនេះគឺរូបគេក៏បានសន្យាដកថវិកាតម្លៃខ្លួនប្រកួតចំនួន ២០០ដុល្លារ រួមទាំងប្រកាសបង្កើតមូលនិធិកជួយដល់វីរកងទ័ពនៅព្រំដែនជាលើកទី២ ផងដែរ។ ឥលូវនេះកីឡាករ លន បញ្ញា និងលោក ធន់ សុភា កំពុងធ្វើដំណើរទៅកាន់ព្រំដែនដើម្បីឧបត្ថម្ភវីរកងទ័ពនៅទិសព្រះវិហារ៕

លន បញ្ញា និងកងទ័ព
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


