ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ៖ អ៊ីស្រាអែលគ្រប់គ្រងតំបន់ហ្គាហ្សាជាង៦០ភាគរយហើយ
កាសែត Haaretz របស់អ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃសុក្រថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ទទួលស្គាល់ពីសមិទ្ធផលរបស់អ៊ីស្រាអែលបច្ចុប្បន្ន ដែលថា ពួកគេគ្រប់គ្រងតំបន់ហ្គាហ្សាប្រហែល ៦០% លើសពីទឹកដីដែលបានកំណត់ក្រោមកិច្ចព្រមព្រៀងឈប់បាញ់កាលពីឆ្នាំមុន។
លោក ណេតាន់យ៉ាហ៊ូ លើកឡើងអំឡុងប្រារព្ធខួបនៃការកាន់កាប់ទីក្រុងយេរូសាឡឹមខាងកើតថា៖ « សព្វថ្ងៃនេះ យើងគ្រប់គ្រងប្រហែល ៦០ភាគរយនៃតំបន់ហ្គាហ្សា»។
កាសែតនេះបន្តទៀតថា តួលេខខាងលើលើសពីតំបន់ដែលបានគ្រោងទុកក្រោមកិច្ចព្រមព្រៀងឈប់បាញ់ សម្របសម្រួលដោយសហរដ្ឋអាមេរិកចូលជាធរមាននៅក្នុងខែតុលា ឆ្នាំ២០២៥ ។ ក្រោមកិច្ចព្រមព្រៀងនេះ ទឹកដីដែលគ្រប់គ្រងដោយអ៊ីស្រាអែលប៉ាន់ប្រមាណប្រហែល ៥៣ភាគរយ។

យោងតាមមន្ត្រីប៉ាឡេស្ទីន និងក្រុមសិទ្ធិមនុស្ស កងកម្លាំងអ៊ីស្រាអែលបានពង្រីកខ្លួនបន្តិចម្តងៗហួសពីខ្សែបន្ទាត់កំណត់ព្រំដែនដើមបង្កើតឡើងក្រោមកិច្ចព្រមព្រៀងនេះ ទៅកាន់តំបន់បន្ថែមទៀតជ្រៅជាងក្នុងតំបន់ហ្គាហ្សា។ វាចូលដល់ខ្សែបន្ទាត់ពណ៌ទឹកក្រូច។
ប្រភពព័ត៌មានក្នុងស្រុកប្រាប់ភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី១០ ខែឧសភា ថា រថយន្តឈូសឆាយយោធាអ៊ីស្រាអែល បានរំកិលជាបន្តបន្ទាប់ទៅទិសខាងលិចប្រទេសប៉ាឡេស្ទីន តាមបណ្តោយផ្លូវ Salah al-Din ក្នុងតំបន់ Netzarim កណ្តាលតំបន់ហ្គាហ្សា។
មិនតែប៉ុណ្ណោះ ទីភ្នាក់ងារសារព័ត៌មាន Haaretz ដកស្រង់សម្តី លោកស្រី Lori Bouvier អ្នកឯកទេសផ្នែកប្រព័ន្ធព័ត៌មានភូមិសាស្ត្រអង្គភាពគ្មានព្រំដែនថា ទឹកដីគ្រប់គ្រងដោយអ៊ីស្រាអែលបានពង្រីកពីប្រហែល ៥៣ភាគរយក្នុងខែតុលា ដល់ប្រហែល ៥៧-៥៨ភាគរយនាពេលបច្ចុប្បន្ន។
លោកស្រី Bouvier និយាយថា ពេលរួមបញ្ចូលតំបន់ខ្សែបន្ទាត់ពណ៌ទឹកក្រូច សម្របសម្រួលដោយអង្គការមនុស្សធម៌ជាមួយយោធាអ៊ីស្រាអែល ប្រទេសនេះបានគ្រប់គ្រងជាង ៦០ភាគរយនៃតំបន់ហ្គាហ្សាប្រកបដោយប្រសិទ្ធភាព។
ដោយឡែក លោក Bassem Naim មន្ត្រីជាន់ខ្ពស់ម្នាក់របស់ហាម៉ាសប្រាប់សារព័ត៌មាន Anadolu ពីមុនថា អ៊ីស្រាអែលបានផ្លាស់ប្តូរខ្សែបន្ទាត់ពណ៌លឿងទៅខាងលិចបន្ថែម ៨-៩ភាគរយបង្កើនផ្ទៃដីសរុប ក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែលដល់ជាង ៦០ភាគរយនៃតំបន់នោះ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


