Connect with us

សេដ្ឋកិច្ច

​កម្ពុជា​ រកចំណូល​បានជាង ១,៤ ​ពាន់​លាន​ដុល្លារ ​ពី​ការ​នាំចេញ​គ្រាប់ស្វាយចន្ទី​ នៅរយៈពេល ៤ ខែ ឆ្នាំនេះ

បានផុស

នៅ

កម្ពុជា​បាន​នាំចេញគ្រាប់ស្វាយចន្ទីឆៅ​សរុបជាង ៨៣ ម៉ឺនតោន (​៨៣១១៧៩) ទៅកាន់ប្រទេស​វៀត​ណាម​ នៅក្នុងរយៈពេល ៤ ​ខែ​ដំបូងឆ្នាំ ​២០២៦​ ដោយបង្កើតប្រាក់ចំណូល​​ប្រមាណ ​១,៤៤ ​ពាន់លាន​ដុល្លារ ​​កើនឡើង ​២៤.១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ក្រៅផ្លូវការ​របស់ស​មាគម​ស្វាយចន្ទីកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា​ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៦ ឧសភា ២០២៦ថា ការនាំចេញគ្រាប់​ស្វាយ​ចន្ទីឆៅ​របស់កម្ពុជា​បង្ហាញ​ពីភាពរឹងមាំ ខណៈលទ្ធផលនេះផ្ទុយស្រឡះ​ពីការព្រួយ​បារម្ភកាល​ពីដើមឆ្នាំ ​អំពី​ផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុមកលើទិន្នផលចន្ទី។

​កំណើននេះកើតមានឡើងនៅចំពេលមានលក្ខខណ្ឌអាកាសធាតុប្រឈម រួមមាន អាកាសធាតុត្រ​ជាក់​អូស​បន្លាយ ភ្លៀងកក់ខែ និងកម្ដៅខ្លាំងលើសពី ៤០អង្សាសេ ដែលដំបូងឡើយបានបង្ករ​ឱ្យមានការភ័យ​ខ្លាច​ក្នុងចំណោមអ្នកជំនាញឧស្សា​ហកម្ម អំពីការធ្លាក់ចុះនៃទិន្នផល និងគុណភាព។ ​

បើតាមលោក ​អួន ស៊ីឡុត ​ការកើនឡើងនៃការនាំចេញនេះ ត្រូវបានមើលឃើញថា ភាគច្រើន​ដោយសារ​វិធានការសកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានដាក់ពង្រាយ​មន្ត្រីកសិកម្មឃុំ ដើម្បីជួយកសិករដោយផ្ទាល់។ មន្ត្រីទាំងនេះបានដើរតួនាទីយ៉ាង​សំខាន់ក្នុងការ​ជួយ​កសិករវាយតម្លៃហានិភ័យ និងបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការគាំទ្រ​ផ្ទាល់នៅតាមកសិដ្ឋាន។ ​

​យោងតាមសមាគមស្វាយចន្ទីកម្ពុជា ​នៅក្នុងឆ្នាំ ២០២៥ ​កម្ពុជា​រកចំណូលបាន ​១,៥ ​ពាន់លាន​ដុល្លារ ​ពីការ​នាំចេញ​គ្រាប់​ស្វាយ​ចន្ទីឆៅ ១ លានតោន​ កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម