ព័ត៌មានជាតិ
ឆ្នាំ២០២៥ ខេត្តកំពង់ឆ្នាំងប្រមូលផលត្រីបានជាង៦០ពាន់តោន កើនឡើងខ្ពស់ជាងឆ្នាំមុនៗ
កំពង់ឆ្នាំង ៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានថ្លែងថា ក្នុងឆ្នាំ២០២៥ខេត្តកំពង់ឆ្នាំងប្រមូលផលត្រីបានចំនួន៦០ពាន់តោន ដែលជាចំនួនកើនឡើងច្រើន បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ និងបានបង្ហាញពីភាពប្រសើរឡើងនៃធនធានជលផលនៅក្នុងតំបន់។ កត្តាកើនឡើងដោយសារតែបទល្មើសនេសាទថយចុះច្រើន។

ការលើកឡើងរបស់លោក ងិន ហ៊ុន បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដែលលលោក តាត សីហាក់ នាយរងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រកាសឡើងកាន់តំណែងជានាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ជំនួសលោក លី ឡា នាយខ័ណ្ឌចាស់ដែលបានចូលនិវត្តន៍។

កំណើនផលត្រីនៅឆ្នាំ២០២៥នេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរួមគ្នារវាងមន្ត្រីជំនាញរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច កម្លាំងកងទ័ព និងសហគមន៍នេសាទ ក្នុងការអនុវត្តវិធានការអភិរក្សធនធានជលផល និងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឱ្យមានប្រសិទ្ធភាព។ ក្នុងរយៈពេលកន្លងមក មន្ត្រីជំនាញបានបង្កើនការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅតាមដងទន្លេ បឹង និងតំបន់អភិរក្សនានា ព្រមទាំងធ្វើការដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើន ដែលជាកត្តាសំខាន់ក្នុងការជួយអោយធនធានត្រីមានការកើនឡើងវិញ។ លោក បានកោតសរសើរចំពោះការចូលរួមរបស់ប្រជាសហគមន៍នេសាទ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ក្នុងការការពារតំបន់អភិរក្ស និងទប់ស្កាត់បទល្មើសផ្សេងៗ ដែលប៉ះពាល់ដល់ធនធានជលផល។

លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់ផ្នែកជលផល ដោយសារភូមិសាស្ត្រភ្ជាប់ជាមួយបឹងទន្លេសាប ដែលជាប្រភពធនធានត្រីដ៏សម្បូរបែប និងមានសារៈសំខាន់សម្រាប់ជីវភាពប្រជាពលរដ្ឋ។ លោកអភិបាលរងខេត្ត ក៏បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តពង្រឹងការអនុវត្តច្បាប់ជលផល ការអភិរក្សធនធានធម្មជាតិ ការសហការបង្ក្រាបជាមួយកម្លាំងកងទ័ព និងការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ អោយចូលរួមថែរក្សាធនធានត្រី ដើម្បីធានានិរន្តរភាព និងការអភិវឌ្ឍវិស័យជលផលអោយកាន់តែរីកចម្រើននាពេលអនាគត៕
ដោយ ៖ វ៉ាន់ សេដ្ឋា


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


