KPT+
កុំទាន់អួតខ្លួនថាជា “បុគ្គលជោគជ័យ” បើនៅប្រកាន់ចរិត៦នេះ
ពាក្យថាបុគ្គលជោគជ័យ ពេលខ្លះ ក្លាយជារឿងចំអកលេងសើចពិតមែនដែរទេ?
ចម្លើយ គឺមកតែពីបុគ្គលហ្នឹងឯង ដែលធ្វើឱ្យពាក្យនេះក្លាយជា «ប្រឡាក់»។

ត្រួតពិនិត្យមើល! ប្រសិនបើអ្នក មានចំណុចទំាងប៉ុន្មាននេះ អ្នកមិនទាន់ជាបុគ្គលជោគជ័យនៅឡើយ ទោះជាឋានៈអ្វីក្តី មានលុយច្រើនយ៉ាងណាក៏ដោយ!
១ ចរិតកម្សាក
បុគ្គលជោគជ័យមិនមែនចៅហ្វាយទេ តែជាមេដឹកនាំ ជាអ្នកនៅមុខ ពេលមានគ្រោះថ្នាក់ ហើយនៅក្រោយពេលមានគុណសម្បិត្ត។ បើអ្នកធ្វើផ្ទុយ កុំចង់បានឈ្មោះនេះ។
២ ឆេវឆាវ
ឆេវឆាវតាមពិតមិនមែនមើលឃើញដោយសម្តីឡូឡាឬអត់ទេ តែតាមរយៈថា ត្រចៀកអ្នកស្រាលដែរអត់? ចេះដោះ ចេះចង? ចេះស្គាល់មនុស្សណារណប មនុស្សណាទៀងត្រង់? មានភាពអត់ធ្មត់ហើយព្រមអប់រំកែលម្អឬបន្ទោសបង្អាប់ រុញដាក់មេផ្សេងឱ្យដោះស្រាយ ខ្លួនយករួចអត្មា?
៣ គ្មានភាពស្មោះត្រង់
ភាពស្មោះត្រង់នេះវាពិបាករកណាស់ តែបើអ្នកគ្មានវាជាប់ខ្លួន គេងាយមើលដឹង ទោះអ្នកប្រឹងបំភ័ន្តក៏អត់បានការ ព្រោះគ្មានមនុស្សណាល្ងង់ ឱ្យយើងបោកបានដល់ទៅបីដងទេ។
៤ តណ្ហា

តណ្ហាត្រង់ណេះសម្តៅលើ ការចង់ល្បី ចង់អស្ចារ្យ អួតអាង ប្រៀបធៀប ចេញមុខមាត់ពេក សំញ៉ែង និយាយតែអំពីគុណសម្បត្តិខ្លួនឯង អំនួតនឹងលទ្ធផលមួយ ខណៈ១០ទៀតមិនបានការ ចូលចិត្តយកពិន្ទុ មិនដែលនិយាយពីកូនចៅ លើកតែពីខ្លួនឯងល្អ ទំាងដែលមិនសូវធ្វើការ។ បើមនុស្សបែបនេះ ជាបុគ្គលជោគជ័យ នៅផ្សារត្រីខ្វះអី?
៥ ក្បត់សម្តី
ភាពថ្លៃថ្នូរកំណត់មាយាទពិតនៃមនុស្សជោគជ័យ។ មនុស្សដែលធ្វើធ្លាប់ជាមេគេ មិនដែលឱ្យអ្វីគេ គេនៅតែតាមកោតគោរព ហេតុអ្វីមនុស្សខ្លះមានលុយច្រើនតែនៅជាបុគ្គលដែលគេស្អប់ខ្ពើម? ព្រោះមនុស្សគ្រប់គ្នា ស្អប់ណាស់ទង្វើក្បត់សម្តី និយាយល្អ តែទង្វើផ្ទុយ ប្រសិនមនុស្សបែបនេះជាបុគ្គលជោគជ័យ ប្រជាជាតិនោះកំពុងលិចលង់មិនខាងក្នុងភាពល្ងង់ខ្លៅ។
៦ អាត្មានិយម
បានឆី ឆ្អែតម្នាក់ឯង ឥតគិតក្រែងដល់គ្នីគ្នា ។ ស្រុកមានបញ្ហារត់ទៅបរទេសចោលកូនចៅ? ពេលកូនចៅឈឺថ្កាត់មិនដែលឃើញមុខ ឃើញសម្តីមកសួរនាំ ។ នេះឬបុគ្គលជោគជ័យ? អ្នកណាខ្លះចង់បានបុគ្គលបែបនេះមកជាមេដឹកនាំ?
អត្ថបទ៖ Mr Tomorrow

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់