KPT+
បើមិនចេះប្រជែង មិនគួរចេញរកស៊ីខ្លួនឯងទេ!
ស្តាប់មើលទៅពិតជាគួរឱ្យរំភើបណាស់ ដែលអ្នកណាម្នាក់នឹងចាប់ផ្តើមអាជីវកម្មថ្មីមួយ តូចក្តី ធំក្តី ប៉ុន្តែមនុស្សជាច្រើន បានសួរខ្លួនគេថា ហេតុអ្វីបានជាមិនក្លាយជាសហគ្រិនជោគជ័យបាន?
មួយក្នុងចំណោមលក្ខខណ្ឌដ៏សំខាន់នានាគឺ ប្រសិនបើយើងគ្មានគុណសម្បត្តិប្រកួតប្រជែង ឬមិនដែលបានបង្វឹកផ្នែកនេះទេ វាលំបាកហើយ។

ការរកស៊ីជាសមរភូមិប្រយុទ្ធ បើអ្នកមិនមុត ការលក់ដូរនោះ មិនអាចបានប្រាក់ចំណូលទប់ទល់រួចលើថ្លៃឈ្នួលទីតាំង បុគ្គលិក ទឹក ភ្លើងនិងសារធាតុដើមនៃលិតផលទេ ។ដូច្នេះហើយ ក្នុងរយៈពេល ៦ ខែ មនុស្សជាច្រើនបានបិទទ្វាហាង ដោយខាតបង់ប្រាក់។
វាជាការងាយស្រួលក្នុងការស្តីបន្ទោស ថាបរាជ័យរបស់យើងដោយហេតុផលនេះនោះ ប៉ុន្តែជាការពិត អ្វីក៏ដោយមិនធានាជោគជ័យបានទំាងអស់ទេប៉ុន្តែ អាចធានាបរាជ័យបាន ប្រសិនបើយើងមិនចេះវិធីសាស្ត្រត្រឹមត្រូវច្បាស់លាស់ ក្នុងការប្រកួតប្រជែង។
សាជីវកម្មដែលមិនមានភាពច្នៃប្រឌិតនិងមិនមានភាពខុសគ្នាពីតូបផ្សេង ដែលអតិថិជន អាចរកទិញបាននៅកន្លែងផ្សេងទៀត បញ្ហានេះបង្ហាញថា ម្ចាស់អាជីវកម្ម មិនប្រើធនធានថ្មី ឬគំនិតថ្មី ដែលអ្នកដទៃមិនទាន់មាននោះទេ។ នេះបង្ហាញថាកម្រិតប្រកួតប្រជែងរបស់យើង គ្មានឬខ្សោយ។

នេះជាសម័យកាល អ៊ិនធរណិតដែលអ្នកមិនត្រឹមតែប្រកួតប្រជែងជាមួយមនុស្សក្នុងតំបន់ ក្នុងសង្កាត់ ក្បែរផ្ទះ ប៉ុណ្ណោះទេ តែយើងកំពុងរស់់ប្រកួតប្រជែងនឹងមនុស្សគ្រប់គ្នាដែលយើងចង់បានមកជាអតិថិជន។
ការប្រកួតប្រជែងរវាងក្រុមហ៊ុនឬហាងទំនិញ សេវាកម្មណា ដែលមានផលិតផលនិងសេវាកម្មស្រដៀងគ្នា ដោយមានគោលដៅទទួលបានប្រាក់ចំណូល ប្រាក់ចំណេញនិងកំណើនចំណែកទីផ្សារ។
ការប្រកួតប្រជែងទីផ្សារជំរុញឱ្យក្រុមហ៊ុនបង្កើនបរិមាណនៃការលក់ ដោយប្រើប្រាស់សមាសធាតុទាំងបួននៃល្បាយទីផ្សារដែលត្រូវបានគេហៅថាទាំងបួន Four P’s៕
ប្រែសម្រួលល៖ ឡាហ្សូលី
ចុចអាន៖ នៅសុខៗ ស្ត្រេសដល់ថ្នាក់ពេលខ្លះចង់ស្អប់ទាំងអាជីពខ្លួនឯង?
ចុចអាន៖ គន្លឹះដើម្បីការពារសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់កូនៗ និងជួយទប់ស្កាត់ហានិភ័យផ្សេងៗ
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៨ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


