Connect with us

កីឡា

Takashi បន្ត​លេង​ឲ្យក្លិប​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឆ្នាំ​ទី​៥

បានផុស

នៅ

កីឡាករ​ជប៉ុន Takashi Odawara ត្រូវ​បាន​ក្លិប​បាល់ទាត់ ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​កុងត្រា ១ រដូវ​កាល​ទៀត បន្ទាប់​ពី​រូប​គេ​រួម​ចំណែក​ដ៏​សំខាន់​ជួយ​ឲ្យ​ក្រុម​ទទួល​បាន​ជោគជ័យ​នា​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ទី​​៣ ខែ​មិថុនា ឆ្នាំ ២០២៥ ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​បន្ត​​កុងត្រា ១ ឆ្នាំ​ទៀត​ដល់​កីឡាករ Takashi។ ប្រការ​នេះ​មាន​ន័យ​ថា រូប​គេ​នឹង​បន្ត​លេង​ឲ្យ​ក្លិប​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា ឆ្នាំ​ទី​៥ ឬ​ស្មើ​នឹង ៥ រដូវ​កាល​ បន្ទាប់​ពី​រូប​គេ​បាន​ចូល​រួម​ជា​មួយ​ក្លិប​ជើង​ឯក​លីគ​កំពូល​កម្ពុជាតាំង​ពី​ឆ្នាំ ២០២២។

សម្រាប់​ការ​លេង​រយៈ​ពេល ៤ រដូវ​កាល​កន្លង​មក កីឡាករ​វ័យ ៣៣ ឆ្នាំ បាន​ជួយ​ឲ្យ​ក្លិប ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ​ជើង​ឯក​លីគ​បាល់ទាត់​កំពូល​កម្ពុជា ៣ លើក​ជាប់​គ្នា​ ឈ្នះ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ២ លើក​ ឈ្នះ​ពាន​ខេមបូឌានស៊ុបភើខាប់ ២ លើក និង​​រង​​ជើង​ឯក​ ​ពាន​ AFC Challenge League ២ លើក។

មុន​ពេល​មក​ចូល​រួម​ជាមួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង កាល​ពី​ឆ្នាំ ២០២២ កីឡាករ Takashi បាន​លេង​ក្លិប ៤ ផ្សេង​គ្នា​នៅ​ប្រទេស​ហ្វីលីពីន​ចន្លោះ​ពី​ឆ្នាំ ២០១៧ ដល់ ឆ្នាំ ២០២១ មាន​ដូច​ជា​ក្លិប JPV Marikina ក្លិប Davao Aguilas ក្លិប Ceres Negros និង​ក្លិប Maziya ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្រៅ​តែ​ពី​​ការពារ​កុំ​ឲ្យ​ដៃ​គូ​ស៊ុត​ចូល កីឡាករ Takashi ក៏​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ស្ទើរ​មិន​ចាញ់ខ្សែ​ប្រយុទ្ធ​មួយ​ចំនួន​ដែរ។ ក្នុង​នាម​ជា​ខ្សែ​​បម្រើ​ការពារ កីឡាករ​រក​បាន ១៥ គ្រាប់​នៅ​ប្រទេស​ហ្វីលីពីន និង​រក​បាន ១១ គ្រាប់​ឲ្យ ព្រះ​ខ័ន​រាជ​ស្វាយរៀង៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម