ព័ត៌មានអន្ដរជាតិ
ពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើការគេចមិនព្រមឆ្លើយចំៗទៅនឹងសំណួរដែលសួរថា តើលោកនឹងបន្តក្រាញនៅក្នុងអំណាចរហូតដល់ឆ្នាំ ២០៣៦ ដែរឬទេ ដោយលោកបានលើកឡើងថា វានៅលឿនពេកហើយ ក្នុងការជជែកពីរឿងនេះ ហើយមានតែព្រះទេទើបដឹងច្បាស់រឿងនេះ។

នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុង St. Petersburg កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ជាមួយបណ្តានិពន្ធនាយកជាន់ខ្ពស់នៃទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ ភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) បានចោទសួរលោក ពូទីន ចំៗថាតើលោកនឹងបន្តដឹកនាំប្រទេសរហូតដល់ឆ្នាំ ២០៣៦ ដែរឬទេ ហើយតើលោកមានកម្លាំងកំហែង និងសុខភាពមាំទាំគ្រប់គ្រាន់ ដើម្បីធ្វើការងារធ្ងន់ធ្ងរនេះ ក្នុងរយៈពេលវែងបែបនេះដែរទេ។ ភ្លាមៗនោះ លោក ពូទីន បានឆ្លើយតបវិញថា មានតែព្រះទេដែលដឹងថា ពួកយើងមានសុខភាពល្អគ្រប់គ្រាន់ដែរឬទេ ទាំងសម្រាប់រូបលោកផ្ទាល់ សម្រាប់អ្នកសួរ និងសម្រាប់អ្នកទាំងអស់គ្នាដែលអង្គុយនៅទីនេះ សូម្បីតែរឿងរស់រានមានជីវិតដល់ថ្ងៃស្អែក ឬថ្ងៃខាងមុខ ក៏មិនទាន់ដឹងផង ទម្រាំតែរឿងទៅដោះស្រាយភារកិច្ចធំៗ ឬសម្រេចគោលដៅវែងឆ្ងាយទៅទៀត។
បុរសខ្លាំងរុស្ស៊ី ដែលបានក្តោបក្តាប់អំណាចកំពូលជាប្រធានាធិបតីផង និងជានាយករដ្ឋមន្ត្រីផងចាប់តាំងពីឆ្នាំ១៩៩៩ មក បានពន្យល់ថា បើផ្អែកតាមរដ្ឋធម្មនុញ្ញ រូបលោកពិតជាមានសិទ្ធិអាចឈរឈ្មោះបោះឆ្នោតម្តងទៀតនៅឆ្នាំ២០៣០ ហើយបើឈ្នះ គឺលោកអាចបន្តអាណត្តិដឹកនាំប្រទេសរហូតដល់ឆ្នាំ២០៣៦ ពិតប្រាកដមែន។
យ៉ាងណាមិញ លោក ពូទីន បានសង្កត់ធ្ងន់ទាំងទឹកមុខស្មើថា វាពិតជាលឿនពេកហើយ ក្នុងការនិយាយពីរឿងរ៉ាវ ដែលនឹងកើតឡើងនៅឆ្នាំ២០៣០។ លោកបានបញ្ជាក់បែបស្មោះត្រង់ថា នៅពេលនេះ លោកមិនទាំងបានគិតដល់រឿងហ្នឹងបន្តិចណាឡើយ ព្រោះអ្វីដែលសំខាន់បំផុត សម្រាប់លោកនាពេលបច្ចុប្បន្ន គឺប្រទេសរុស្ស៊ីកំពុងតែប្រឈមមុខនឹងបញ្ហាធំៗ និងបន្ទាន់ជាច្រើន ដែលត្រូវដោះស្រាយជាដាច់ខាត ដោយមិនត្រូវចំណាយពេលមកអង្គុយគិតពីរឿងអំណាចផ្ទាល់ខ្លួននោះទេ ប៉ុន្តែត្រូវគិតពីអនាគតរបស់ប្រទេសជាតិទាំងមូលវិញទើបជាការត្រឹមត្រូវ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


