ព័ត៌មានអន្ដរជាតិ
ចាប់តាំងពីដើមខែមីនា ដល់ឥលូវ អ៊ីស្រាអែលសម្លាប់ពលរដ្ឋលីបង់ ៣ ៥២៦នាក់ និងរបួសជាង១ម៉ឺននាក់
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលលីបង់ ឱ្យដឹងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ថា ចំនួនមនុស្សស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី០២ ខែមីនា បានកើនឡើងដល់ ៣ ៥២៦នាក់ ក្នុងពេលជាមួយគ្នា មនុស្ស ១០ ៧៣៣ នាក់ផ្សេងទៀត រងរបួស។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ និងធ្វើការវាយប្រហារលើទីក្រុងជាច្រើន។

ប្រតិបត្តិការនេះនាំឱ្យមានភាពតានតឹងការកើនឡើង នៅមជ្ឈិមបូព៌ា ទាញប្រទេសនៅឈូងសមុទ្រពែរ្សចូលទៅក្នុងជម្លោះ ក៏ដូចជាការបិទច្រកសមុទ្រ Hormuz ។
បន្ទាប់ពីក្រុមហេសបូឡាបានចូលរួមជាមួយសង្គ្រាមអ៊ីរ៉ង់ដោយការបាញ់រ៉ុក្កែតនិងដ្រូនទៅលើអ៊ីស្រាអែល បន្ទាប់មកកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការវាយប្រហារ នៅភាគខាងត្បូងប្រទេសលីបង់ និងជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត។
អ៊ីស្រាអែលក៏បានពង្រីកប្រតិបត្តិការតាមដីគោក នៅភាគខាងត្បូងប្រទេសលីបង់ថែមទៀត។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងកាលពីថ្ងៃទី១៦ ខែមេសា ថា អ៊ីស្រាអែលនិងលីបង់ បានយល់ព្រមលើបទឈប់បាញ់រយៈពេល១០ថ្ងៃ ដោយចាប់ផ្តើមនៅម៉ោង ១៧:០០ នាទី រសៀល។
នៅថ្ងៃទី២៤ ខែមេសា លោក ត្រាំ បញ្ជាក់ថា បទឈប់បាញ់នឹងត្រូវបន្តរយៈពេលបីសប្តាហ៍។
នៅពាក់កណ្តាលខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបង្ហោះលើបណ្តាញសង្គម X ថា បទឈប់បាញ់រវាងលីបង់និងអ៊ីស្រាអែលនឹងត្រូវបន្តរយៈពេល ៤៥ថ្ងៃ។
នៅថ្ងៃទី៤ ខែមិថុនា ក្រសួងការបរទេសអាមេរិកបញ្ជាក់ម្តងទៀតថា អ៊ីស្រាអែលនិងលីបង់ យល់ព្រមពិភាក្សាគ្នានៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី២-៣ ខែមិថុនា ឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីអនុវត្តលក្ខខណ្ឌនៃបទឈប់បាញ់៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


