Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ​ឲ្យ​គុយវ៉ែត​ទិញ​បច្ចេកវិទ្យា​​​ជិត​២ប៊ីលានពី​ក្រុមហ៊ុន​អាមេរិក​ ក្រោយ​រងការវាយប្រហារ​ខ្លាំង​ពី​​អ៊ីរ៉ង់

បានផុស

នៅ

សហរដ្ឋអាមេរិកបានប្រកាសពីការអនុម័តលើការលក់អាវុធ ក្នុងតម្លៃ ១,៩៨ ប៊ីលានដុល្លារ ទៅឲ្យគុយវ៉ែត ដែលជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសតំបន់ឈូងសមុទ្រពែក្សរ៍​​ដែលបានរងការវាយប្រហារដោយគ្រាប់មីស៊ីល និងដ្រូន​​របស់​អ៊ីរ៉ង់ អំឡុងពេលមានសង្គ្រាមនៅមជ្ឈិមបូព៌ា ។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ខ្លួននឹងអនុញ្ញាតឲ្យមានការ​ទិញ​បច្ចេកវិទ្យាប្រឆាំងដ្រូន ពីក្រុមហ៊ុន​ផលិត​សព្វាវុធ​​ Anduril របស់​​អាមេរិក​ដែលជាក្រុមហ៊ុនបង្កើតឡើងដោយអ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។

សេចក្តីថ្លែងការណ៍ បានសង្កត់ធ្ងន់ថា «ការស្នើលក់អាវុធនេះ នឹងជួយគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់អាមេរិក តាមរយៈការលើកកម្ពស់សន្តិសុខនៃសម្ព័ន្ធមិត្តដ៏សំខាន់មិនមែនណាតូ ដែលជាកម្លាំងដ៏មានសារៈសំខាន់សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់មជ្ឈិមបូព៌ា»។

កាលពីដើមសប្តាហ៍នេះ មន្ត្រីរដ្ឋាភិបាលគុយវ៉ែត បានចេញមុខ ថ្កោលទោសចំពោះការឈ្លានពានរបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយដ្រូនមកលើព្រលានយន្តហោះអន្តរជាតិរបស់ខ្លួន ដោយបានសម្លាប់មនុស្សម្នាក់ និងបង្កឲ្យរបួស ៦៣ នាក់ផ្សេងទៀត ។ ទោះជាយ៉ាងណា ទីក្រុងតេហេរ៉ង់បានបដិសេធចំពោះការជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារនេះ ដោយបានឆ្លើយតបថា វាគឺជា «កំហុសបច្ចេកទេសរបស់ប្រព័ន្ធការពារមីស៊ីល Patriot របស់អាមេរិក» ទៅវិញទេ។

គួរបញ្ជាក់ថា ការវាយប្រហារទាំងនេះបានកើតឡើង ទោះបីជាមានបទឈប់បាញ់ កាលពីថ្ងៃទី ៨ ខែមេសា ដែលបានផ្អាកសង្គ្រាម ដែលបង្កឡើងដោយការទម្លាក់គ្រាប់បែករួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ក៏ដោយ តែភាគច្រើននៅតែបន្តកើតមាន ទោះបីជាមានការបាញ់ប្រហារគ្នាម្តងម្កាលក៏ដោយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

រដ្ឋមន្ត្រី​កាអ៊ីរ៉ង់ ​​ផ្តែ​ផ្តាំ​​​ទៅ​ មេដឹកនាំ​លីបង់ ឲ្យ​ងាក​ទៅមើល​​អ្នក​ឈ្លានពាន បន្ទាប់​ពី​ចោទ​អ៊ីរ៉ង់​​ថា «យកលីបង់​ជាថ្នូរ​​» ​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម