ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់-អ៊ីស្រាអែល ព្រមផ្អាកបាញ់សិន ក្រោយសងសឹកគ្នា មួយប្រាវ
ទីបំផុត អ៊ីរ៉ង់និងអ៊ីស្រាអែល យល់ព្រមផ្អាកបាញ់គ្នាសិន ក្រោយសងសឹកគ្នាមួយប្រាវ ប៉ុន្តែក៏ព្រមានដែរថា នឹងបើកការវាយប្រហារជាថ្មី បើភាគីណាមួយរំលោភបទឈប់បាញ់។

កាលពីរាត្រីថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ អ៊ីរ៉ង់ បានបាញ់មីស៊ីលស្រោចអ៊ីស្រាអែល លើទីតាំងជាច្រើន ទូទាំងប្រទេស ជាពិសេស សំដៅទៅមូលដ្ឋានទ័ពអាកាស Ramat David ក្នុងទីក្រុង Haifa។
អ្នកនាំពាក្យ IRGC បញ្ជាក់យ៉ាងច្បាស់ថា ការវាយប្រហារនេះ គឺជាការសងសឹកចំពោះទង្វើរបស់អ៊ីស្រាអែល ដែលនៅតែគឃ្លើន មិនព្រមឈប់បាញ់លើទីក្រុងបេរូត នៃប្រទេសលីបង់។
យ៉ាងណា អត់នៅស្ងៀមទេ អ៊ីស្រាអែល ក៏បាញ់សងសឹកវិញភ្លាមៗតែម្តង ទោះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជំរុញឲ្យលោក បេនចាមីន ណេតាន់យ៉ាហ៊ូ កុំតបតឲ្យសោះ ព្រោះខ្លាចដូចដល់ដំណើរការ នៃកិច្ចចរចាសន្តិភាពក៏ដោយ។

ទោះបែបនេះ ឥឡូវភាគីទាំងពីរ បានឯកភាពឈប់បាញ់គ្នា សិន ក្រោយការវាយប្រហារយ៉ាងសន្ធាប់ មិនដល់រយៈពេល ២៤ម៉ោងផង។
ទូរទស្សន៍ BBC បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលថ្លែង កាលពីថ្ងៃចន្ទថា លោកព្រមឈប់បាញ់ តែការប្រយុទ្ធតស៊ូជាមួយអ៊ីរ៉ង់ និងក្រុមហេសបូឡា មិនទាន់ចប់ទេ ខណៈអ៊ីរ៉ង់ ក៏ប្រកាសដែរថា កងកម្លាំងរបស់ខ្លួន បានបញ្ឈប់ប្រតិបត្តិការ ក្រោយផ្តល់មេរៀនយ៉ាងជូរចត ទៅដល់អ៊ីស្រាអែល។
ប្រតិកម្មទៅរឿងនេះដែរ មានសេចក្តីរាយការណ៍ថា លោក ត្រាំ បានប្រាប់ទៅនាយករដ្ឋមន្ត្រី អ៊ីស្រាអែលថា បើនៅតែសងសឹកគ្នាទៅមក តទៅមុខ ៤៧ឆ្នាំទៀត សង្គ្រាមនេះ មិនដឹងជាយ៉ាងម៉េចផង។

យោងតាម Axios, លោកត្រាំថ្លែងថា៖ «យើងខិតជិតនឹងសម្រេចបាន នូវកិច្ចព្រមព្រៀងចុងក្រោយមួយជាមួយអ៊ីរ៉ង់ ទៅហើយ។ វាជិតក្លាយជាកិច្ចព្រមព្រៀងដ៏ល្អមួយ ខ្ញុំមិនចង់ឲ្យវាត្រូវរលាយសាបសូន្យទៅវិញ ដោយសារតែអ្វី ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ នោះទេ»។
ក្នុងអំឡុងពេលនោះដែរ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន អះអាងថា បើអ៊ីស្រាអែល-អ៊ីរ៉ង់ នៅតែបាញ់ទៅបាញ់មក ៤៧ឆ្នាំទៀត សង្គ្រាមនេះមិនដឹងយ៉ាងម៉េចផង ហើយវាប្រហែលជាដូចកាល ១ ០០០ឆ្នាំមុនអ៊ីចឹង។
សង្រ្គាមដ៏ធំនៅមជ្ឈិមបូព៌ា បានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈមកម្ល៉េះ នៅពេលអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ បង្កជាភ្លើងសង្រ្គាមរាលដាលពេញតំបន់មជ្ឈិមបូព៌ា។
ជាការឆ្លើយតប កាលណោះ អ៊ីរ៉ង់ បានវាយប្រហារលើអ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ព្រមទាំងបានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់ សម្រាប់ដឹកជញ្ជូនប្រេង និងហ្គាសប្រមាណ ២០% របស់ពិភពលោក ដែលធ្វើឲ្យតម្លៃប្រេងសកលហក់ឡើងកប់ពពក៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


