ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ទទួលស្គាល់ការមិនបានត្រៀមសម្រាប់ការប្រយុទ្ធ ដោយសារជឿលើថៃពេក
អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានប្រកាសទទួលស្គាល់ចំពោះការមិនបានត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយផ្នែកយោធា ដើម្បីការពារជាតិ នៅពេលមានសង្គ្រាម ដោយសារជឿទុកចិត្តលើប្រទេសថៃពេក។ សម្ដេចតេជោ បានសុំការអភ័យទោសពីពលរដ្ឋចំពោះការមិនបានត្រៀមខ្លួននេះ។

សម្ដេចតេជោ បាននិយាយដោយចំហថា៖ «ក្នុងឋានៈជាអតីតនាយករដ្ឋមន្ត្រី ខ្ញុំមានការទទួលខុសត្រូវមួយ ដោយសុំអភ័យទោសពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីការដែលខ្ញុំជឿទុកចិត្តគេពេក ដោយខ្វះការត្រៀមរៀបចំឱ្យបានគ្រប់គ្រាន់សម្រាប់អ្នកបន្តវេន»។ ជុំវិញបញ្ហានេះ សម្ដេច ថា មិនមែនជាកំហុសរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នោះទេ។

ពីវេទិកាជួបពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលភៀសសឹកបណ្ដោះអាសន្ន ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងពេលដែលសម្ដេចកាន់តំណែងជានាយករដ្ឋមន្ត្រី ដែលមានអំណាចពេញលេញ គឺមិនបានត្រៀមរៀបចំណាមួយសម្រាប់ការប្រយុទ្ធនោះទេ។
«នេះជាកំហុសរបស់ខ្ញុំ មិនមែនជាកំហុសនាយករដ្ឋមន្ត្រីបច្ចុប្បន្នទេ ជាកំហុសរបស់ខ្ញុំ ដែលខ្ញុំខ្វះការត្រៀមរៀបចំខ្លួន ដើម្បីការប្រយុទ្ធមួយ»។ សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមយ៉ាងដូច្នេះ។

ម្យ៉ាង សម្ដេចតេជោ ថា រាជរដ្ឋាភិបាល ចង់សន្យំថវិកាសម្រាប់ការចំណាយទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ហើយជាពិសេសជាអាទិភាពចម្បងបំផុតគឺលើវិស័យអប់រំ និងសុខាភិបាល។ ខណៈដែលសម្ដេច បានគិតថា នឹងមិនមានសង្គ្រាមបែបនេះជាមួយប្រទេសជិតខាងកើតឡើង ដែលរីកពេញបណ្ដោយព្រំដែននោះទេ។
ទោះជាយ៉ាងណា សម្ដេចតេជោ បញ្ជាក់ជាថ្មីពីជំហររបស់កម្ពុជា ដែលនៅតែរក្សាសិទ្ធិទាមទារមកវិញដែនអធិបតេយ្យជាតិ និងបូរណភាពទឹកដី ដែលថៃបានកំពុងកាប់កាន់ដោយខុសច្បាប់ តាមរយៈការប្រើនូវកម្លាំងឈ្លានពានចូលជ្រៅក្នុងទឹកដីរបស់កម្ពុជា។ សម្ដេច បានប្រកាសនៅចំពោះមុខពលរដ្ឋភៀសសឹក ថា «ដីរបស់យើង យើងត្រូវទាមទារត្រឡប់មកវិញ»៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


