កីឡា
CAMSOC ជំរុញផែនការចម្បង២ឆ្ពោះទៅ SEA GAMES និងអាស៊ានប៉ារ៉ាហ្គេម២០២៣
អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣(CAMSOC) កំពុងជំរុញលើផែនការធំៗចម្បង២ដើម្បីការកសាងសមត្ថភាពមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាលចៅក្រម អត្តពលិកជម្រើសជាតិ និងហេដ្ឋារចនាសម្ព័ន្ធកីឡាបម្រើដល់ការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើ កទី១២ ឆ្នាំ២០២៣ ក្នុងនាមម្ចាស់ផ្ទះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមសម្រាប់ប្រារព្ធពិធីបើក-បិទព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣នោះ គិតដល់ពេលនេះសម្រេចបាន៩៥ភាគរយហើយ។ សម្រាប់ផែនការយុទ្ធសាស្ត្រឆ្ពោះ SEA GAMES និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ យើងត្រូវបានចែកចេញជា២ផ្នែកធំៗ គឺទី១ ការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាដោយដំណើរការសាងសង់ដោយរលូន និងគ្មានឧបស័គ្គអ្វីកើតឡើងនោះទេ និងទី២ការផ្តោតសំខាន់លើការបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស បង្កើនគុណផល សមត្ថភាពកីឡាករ-កីឡាការិនីជម្រើសជាតិតាមរយៈកម្មវិធីប្រមូលផ្តុំហ្វឹកហាត់នៅក្នុងស្រុក និងការបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស។
លោកបានបន្ថែមទៀតថា ដើម្បីឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ SEA GAMES-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជា គឺកម្ពុជាបានធ្វើដំណើរចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ ហើយរហូតមកដល់ពេលនេះ ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំដោយ មានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនា យកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រយ៍ CAMSOC បានជំរុញឱ្យដំណើរការគ្រប់ទម្រង់ទាំងអស់កំពុងឆ្ពោះទៅមុខប្រកបដោយវឌ្ឍនភាពការងារយ៉ាងរលូនពីមួយជំហានទៅមួយជំហាន និងពីមួយដំណាក់កាលទៅមួយដំណាក់កាលប្រកបដោយភាបជឿជាក់ស្វាហាប់បំផុត។ នៅក្នុងឆ្នាំ២០២១នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់កញ្ចប់ថវិកាពិសេសសម្រាប់ឱ្យ CAMSOC ទទួលបាននូវការអនុវត្តបន្តនូវផែនការសកម្មភាពរបស់ខ្លួន ក្នុងការជំរុញសន្ទុះឱ្យកាន់តែលឿនបន្ថែមទៀត។

ចំពោះការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោត្រូវបានពន្លឿនឱ្យបានឆាប់រហ័ស ដោយគិតមកដល់ពេលនេះសម្រេចបាន៩៥ភាគរយហើយ ខណៈការបំពាក់កៅអីអង្គុយនៅសល់តែប៉ុន្មានភាគរយទៀតប៉ុណ្ណោះ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោនឹងរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក ហើយហេដ្ឋារចនាសម្ព័ន្ធដ៏ធំស្កឹមស្កៃដ៏អស្ចារ្យរបស់កម្ពុជានឹងក្លាយជានិមិត្តរូបនៃព្រឹត្តិការណ៍កីឡាSEA GAMES លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ជាក់ជាមិនខាន។
ចំណែកភូមិកីឡាក៏កំពុងដំណើរការសាងសង់ក្រោមគម្រោងពីក្រុមហ៊ុនសាងសង់ ដើម្បីទទួលការស្នាក់នៅហូបចុករបស់អត្តពលិកជាង៧,០០០នាក់ បូករួមទាំងប្រតិភូ ភ្ញៀវពិសេសសរុបប្រមាណ១ម៉ឺននាក់ ចំពោះភូមិកីឡានេះនឹងអាចរួចរាល់នាចុង ឆ្នាំ២០២២ ដើម្បីប្រគល់ឱ្យ CAMSOC រៀបចំដល់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ឱ្យទាន់ពេលវេលា។
ជារួមហេដ្ឋារចនាសម្ព័ន្ធកីឡាទាំងនេះមិនមានអ្វីចោទជាបញ្ហានោះទេ ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងគឺការបណ្តុះបណ្តាលធនធានមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម និងការហ្វឹកហាត់របស់អត្តពលិកជម្រើសជាតិ។
CAMSOC កំពុងជំរុញលើការកសាងសមត្ថភាពក្រុមជម្រើសជាតិ ចាប់ពីឆ្នាំ២០២១នេះតទៅ ក្នុងនោះការបញ្ជូនអត្តពលិកជាង១០០នាក់ទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិនជាជំនួយឥតសំណងរបស់មិត្តចិនមួយផ្នែកទៀត ក្រៅអំពីជំនួយឥតសំណងនៃការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្រៅពីការហ្វឹកហាត់នៅចិន កម្ពុជាក៏គ្រោងនឹងបញ្ជូនក្រុមជម្រើស ជាតិទៅហ្វឹកហាត់នៅក្រៅប្រទេសផ្សេងៗទៀត ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


