កីឡា
ដល់ខែប្រយុទ្ធ! ក្រុមបាល់ទាត់បុរស នារី និងក្រុមបាល់ទះកម្ពុជា ប្រកួតពានអន្តរជាតិក្នុងខែនេះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំង បុរស នារី និង ក្រុមបាល់ទះ ដល់ពេលដែលត្រូវប្រកួតពានរង្វាន់អន្តរជាតិនៅក្នុងខែកក្កដា ឆ្នាំ ២០២៦ នេះហើយ។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ជើងឯកអាស៊ាន ASEAN Championship ដោយត្រូវទទួលស្វាគមន៍ ក្រុមជម្រើសជាតិ សិង្ហបុរី នាថ្ងៃទី២៤ ខែកក្កដា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីអបអរសាទរពានរង្វាន់ ASEAN Championship លើកទី៣០ ឆ្នាំ។ នៅថ្ងៃទី២៧ ខែកក្កដា ក្រុមកម្ពុជា ត្រូវទៅប្រកួតជាមួយ ក្រុមម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី។
ចំណែក ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ត្រូវធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីប្រកួតពានរង្វាន់ AFF Women’s Cup ចាប់ពីថ្ងៃទី១០ ដល់ ទី២២ ខែកក្កដា ឆ្នាំ ២០២៦។ នៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុមនារីកម្ពុជា បើកឆាកប្រកួតជាមួយ ក្រុមនារីទីម័រខាងកើត នៅថ្ងៃទី១៣ ខែកក្កដា និងថ្ងៃទី១៦ ខែកក្កដា ប្រកួតជាមួយ ក្រុមនារីឥណ្ឌូណេស៊ី។ ក្រុមនារីកម្ពុជា សង្ឃឹមឆ្លងផុតក្នុងពូល និងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សម្រាប់ក្រុមបាល់ទះជម្រើសជាតិ ត្រូវប្រកួតពានរង្វាន់ SEA V. League ដែលជុំទី១ ចាប់ពីថ្ងៃទី១៥ ដល់ ទី១៩ ខែកក្កដា ឆ្នាំ ២០២៦ នៅប្រទេសហ្វីលីពីន។ បន្ទាប់មក ការប្រកួតជុំទី២ ធ្វើពីថ្ងៃទី២២ ដល់ ទី២៦ ខែកក្កដា ឆ្នាំ ២០២៦ នៅប្រទេសឥណ្ឌូណេស៊ី។ ព្រឹត្តិការណ៍នេះមានក្រុមជម្រើសជាតិចំនួន ៦ គឺ ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ មីយ៉ាន់ម៉ា វៀតណាម និង កម្ពុជា។

ពាន SEA V. League ឆ្នាំ ២០២៦ ប្រើរូបមន្តនៃការប្រកួតខុសពីឆ្នាំមុនៗដោយត្រូវបានបែងចែកជាពូលគឺពូល A មាន សៀម វៀតណាម និង មីយ៉ាន់ម៉ា ខណៈពូល B មាន កម្ពុជា ឥណ្ឌូណេស៊ី និង ហ្វីលីពីន។ ការប្រកួតសន្សំពិន្ទុ គឺ លេខ ១ និង លេខ ២ ក្នុងពូល បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នៅខែបន្ទាប់មក នៅមានការប្រកួតផ្សេងទៀត ដូចជា ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុ ២០ ឆ្នាំ ទទួលធ្វើម្ចាស់ផ្ទះ ប្រកួតជម្រុះជើងឯកយុវជនអាស៊ី AFC U-20 Asian Cup សម្រាប់ពូល G ដែលមាន ជប៉ុន យេម៉ែន និង គុយវ៉ែត ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២៦ ព្រមទាំងមាន FIFA Asian Cup៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


