ជីវិតកម្សាន្ដ
អ្នកផលិតភាពយន្តកុំរំលង! ក្រសួងវប្បធម៌ ប្រកាសទទួលស្នាដៃ ប្រកួតមហោស្រពភាពយន្តខ្លីកម្ពុជា លើកទី៥ ឆ្នាំ២០២៦
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសបើកទទួលស្នាដៃភាពយន្តខ្នាតខ្លី ដើម្បីចូលរួមប្រកួតប្រជែងក្នុង មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» ដោយមានគោលបំណងជំរុញ និងលើកទឹកចិត្តយុវជនឱ្យអភិវឌ្ឍសមត្ថភាព ព្រមទាំងបញ្ចេញគំនិតច្នៃប្រឌិត តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស ដែលជាជំហានក្លាយជាផលិតករភាពយន្ត។
ការរៀបចំមហោស្រពនេះ ក៏មានគោលបំណងរួមចំណែកអភិវឌ្ឍឧស្សាហកម្មភាពយន្តជាតិ ដែលជាផ្នែកសំខាន់មួយនៃឧស្សាហកម្មវប្បធម៌ច្នៃប្រឌិតដែលមានតួនាទីលើកស្ទួយសេដ្ឋកិច្ច និងពង្រឹងអត្តសញ្ញាណជាតិ។ ចំណែកឯកាលបរិច្ឆេទនៃការទទួលពាក្យចូលរួមប្រកួតប្រជែង គឺចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួង ស្នាដៃភាពយន្តខ្លីដែលដាក់ចូលរួមប្រកួត ត្រូវផ្តោតលើខ្លឹមសារគោលចំនួន២ រួមមាន វប្បធម៌ និងការអភិវឌ្ឍសង្គម ដោយឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម និងបង្កប់ដោយអត្តសញ្ញាណជាតិ រួមមានចំណេះ ដឹង ជំនឿសាសនា សិល្បៈប្រពៃណីទំនៀមទម្លាប់ ដែលទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
មួយទៀត គឺផ្តោតលើ ភាពច្នៃប្រឌិត និងការបង្កើតថ្មី ដោយផ្ដោតលើភាពស្រមើស្រមៃ បំណងប្រាថ្នា អារម្មណ៍ផ្លូវចិត្ត ការស្រលាញ់ និងទំនាក់ទំនងក្នុងសង្គម ដោយបង្កប់នូវគំនិតទស្សនវិជ្ជា និងបច្ចេកវិទ្យាថ្មីៗ ខណៈក្នុងនោះ ក្រសួងក៏មានកំណត់លក្ខខណ្ឌចូលរួម និងរបៀបដាក់ស្នាដៃមួយចំនួនផងដែរ។
ដោយឡែកចំពោះស្នាដៃភាពយន្តខ្នាតខ្លី ដែលផលិតដោយជនបរទេស អាចដាក់ពាក្យចូលរួមចាក់បញ្ចាំង (មិនប្រកួតប្រជែង) ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ ឆ្នាំ២០២៦៕
សូមអានសេចក្តីជូនដំណឹងលម្អិត៖



-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


