Connect with us

កីឡា

ផុល​ រតនៈ៖​ យើង​ឈឺចាប់​ពីរ​ដង​មក​ហើយ​ផ្ដាច់ព្រ័ត្រ​លើក​នេះ​ខ្ញុំ​នឹង​ប្ដូរផ្ដាច់​គ្រប់​យ៉ាង​ដើម្បី​ដណ្ដើម​យក​ជ័យជម្នះ​

បានផុស

នៅ

កីឡាករ​ជំនាញ​បាល់​ដេញ​របស់​វិសាខា​ គឺ​ ផុល​ រតនៈ​ ថា​រូប​គេ​ឈឺ​ចាប់​ចំនួន​ពីរ​ដង​មក​ហើយ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​តេជោលីគ​កន្លង​ទៅ​នេះ​ ដូច្នេះ​ស្អែក​ប្ដេជ្ញា​ចិត្ត​នឹង​ខំ​ប្រឹង​ប្រែង​ប្ដូរផ្ដាច់​តែ​ម្ដង​ដើម្បី​ដណ្ដើម​យក​ជ័យជម្នះ​ក្នុង​រដូវកាល​ទី៣ ឆ្នាំ​២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ ផុល​ រតនៈ​

កីឡាករ​ ផុល​ រតនៈ​ បាន​ឲ្យ​ដឹង​ថា​ សប្បាយ​ចិត្ត​ដែល​វិសាខា​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ទី៣​ ឆ្នាំ​២០២៦​ នេះ។​ ដូច​បាន​ដឹង​ស្រាប់​ហើយ​ក្រុម​របស់​ខ្លួន​បាន​រងបរាជ័យ​ និង​មាន​ការ​ឈឺ​ចាប់​ចំនួន​ពីរដង​រួច​ហើយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​មុនៗ។​

អ្នក​ជំនាញ​បាល់​ដេញ​រូប​នេះ​បន្ត​ទៀត​ថា​ ការ​ប្រកួត​ស្អែក​នេះ​សង្ឃឹម​សមាជិក​ក្រុម​ទាំង​អស់​សហការ​គ្នា​បាន​ល្អ​ដើម្បី​អាច​ដណ្ដើម​យក​ជ័យជម្នះ​មក​វិញ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។​ នៅ​ឆ្នាំ​នេះ​គឺ​អាច​លេង​គ្នា​បាន​ហើយ​ ព្រោះ​វិសាខា​មាន​កម្លាំង​បរទេស​ និង​ វឿន​ វាសនា​ មក​ជួយ​ក្រុម​បាន​ច្រើន។​ រូប​គេ​ប្ដេជ្ញា​ចិត្ត​នឹង​ខំប្រឹង​ប្រែង​ប្ដូរផ្ដាច់​បំផុត​ដើម្បី​ដណ្ដើម​យក​ជ័យជម្នះ​ជា​មួយ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​នៅ​ថ្ងៃ​ស្អែក​នេះ។​

កម្មវិធី​ប្រកួត​ស្អែក​នេះ

បញ្ជាក់​ដែរ​ថា​ សមាគម​បាល់ទះ​វិសាខា​របស់​ ផុល​ រតនៈ​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​តេជោលីគ​ រដូវកាល​ទី៣​ ឆ្នាំ​២០២៦​ ទៀត​ហើយ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​ស្នងការ​រាជធានីភ្នំពេញ​ ដោយ​លទ្ធផល​ ៣-០​ នៅ​រសៀល​ថ្ងៃទី១​ កក្ដដា​ ម្សិលមិញ​នេះ។​ វិសាខា​ បាន​ត្រឹម​ជើងឯក​រង​ចំនួន​ពីរ​ឆ្នាំ​ជាប់​គ្នា​មក​ហើយ​ក្នុង​ពាន​តេជោលីគ​ជា​មួយ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម