Connect with us

ព័ត៌មានអន្ដរជាតិ

​អង្គការ​ណាតូ​ គ្រោង​ឈប់​ទិញ​​​យន្តហោះ​ស៊ើប​ការណ៍​របស់​អាមេរិក ដូរ​ទៅ​ប្រើ​​​​របស់​ស៊ុយ​អែត​វិញ​

បានផុស

នៅ

ប្រភព​​ផ្តល់​ព័ត៌មានចំនួន៤ បាន​ប្រាប់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​នៅ​ថ្ងៃ​ទី​០៣ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ថា អង្គការណាតូ​(NATO) មាន​គម្រោង​ជំនួសយន្តហោះ​ស៊ើបការណ៍ (AWACS) ផលិត​ដោយសហរដ្ឋអាមេរិក​​ដែល​​មាន​អាយុកាល​យូរ​ឆ្នាំ​ ទៅ​នឹងជម្រើសមួយ​​ទៀតគឺ​យន្តហោះ​ស៊ើបការណ៍ GlobalEye ​​​របស់​ប្រទេសស៊ុយអែត​វិញ​។

ប្រភពព័ត៌មាន បាន​​និយាយថា ការទិញយន្តហោះ​ឃ្លាំមើល​ GlobalEye របស់ក្រុម​ហ៊ុន​ផលិត​​យន្តហោះ​​ Saab របស់​ប្រទេស​ស៊ុយ​អែត​នឹង​បើក​ផ្ទាំងថ្មី គ្រោង​នឹង​ប្រកាស​ក្នុងកិច្ច​ប្រជុំកំពូល​ណាតូ​នៅទីក្រុងអង់ការ៉ា នៅថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដា។

យន្តហោះ​ឃ្លាំមើល​ GlobalEye របស់ Saab រូបភាព៖ SH
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំពាក្យរបស់​សម្ព័ន្ធមិត្ត​​អង្គការណាតូ ​បាន​បញ្ជាក់ថា ការសម្រេច​ចិត្ត​លើការ​ជំនួស AWACS នឹងត្រូវប្រកាស​ក្នុងកិច្ចប្រជុំកំពូលណាតូ​ ប៉ុន្តែ បាន​បដិសេធ​ មិនផ្តល់ព័ត៌មានលម្អិតទេ​ ហើយ​ក្រុមហ៊ុន​ការពារ​ជាតិ Saab ក៏​បាន​បដិសេធ​ មិនធ្វើអត្ថាធិប្បាយ​ដែរ​។

ជាមួយ​នឹងដំបូល​រ៉ាដាទទឹង​ ៩ម៉ែត្រដ៏ប្លែក​ យន្តហោះប្រព័ន្ធ​ព្រមាន ​និងត្រួតពិនិត្យ​ដែនអាកាសចំនួន ១៤គ្រឿង​របស់​ណាតូ​ ពី​ក្រុម​ហ៊ុន​អាមេរិក ធ្លាប់​បាន​​បម្រើ​ជា​ភ្នែករបស់សម្ព័ន្ធមិត្ត​​នៅ​ដែន​អាកាស​ ​ចាប់តាំងពីឆ្នាំ​១៩៨២ ។

យ៉ាង​ណាមិញ​ មូលដ្ឋានទ័ព​អាកាស​នៅ​ទី​ក្រុង​ Geilenkirchen ប្រទេសអាល្លឺម៉ង់ បាន​​ដើរតួនាទីយ៉ាង​សំខាន់ក្នុងបេសកកម្មឃ្លាំមើលតាមបណ្តោយផ្នែក​ខាងកើតរបស់​ណាតូ​ ចាប់តាំងពីប្រទេសរុស្ស៊ី​បានចាប់ផ្តើមសង្គ្រាម​នៅអ៊ុយក្រែន​។​

ប្រភពដដែល​ឱ្យ​ដឹង​ថា ក្រោមផែនការ​ជំនួសនេះ ទីក្រុង Geilenkirchen អាច​នឹងក្លាយជាទីតាំង​សម្រាប់កងនាវា​យន្តហោះ ​GlobalEye ធំជាងគេ​បំផុត​របស់ពិភពលោក។

ប្រពន្ធ័​យន្តហោះ​ GlobalEye បានចូលបម្រើការងារ​ នៅឆ្នាំ ២០១៨ រចនា​ឡើង​ដើម្បី​​ស្វែង​រក​ និងតាមដានការគំរាមកំហែង​នៅទូទាំងផ្លូវ​អាកាស ដីគោក​និងសមុទ្រ។

យន្ត​ហោះ GlobalEye កំពុង​ប្រកួតប្រជែង​ជាមួយក្រុមហ៊ុន Boeing របស់​អាមេរិក បើកផ្ទាំង​ថ្មី ​ចំពោះ​យន្តហោះព្រមាននិងបញ្ជា ​ E-7 Wedgetail ក្នុង​ការ​គ្រប់គ្រង ​ត្រួតពិនិត្យនិងដឹកនាំការ​ប្រយុទ្ធ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម